ព័ត៌មានអន្តរជាតិ

ថៃកំពុងពិចារណាលើគោលការណ៍ «ធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក» ជាមួយប្រទេសមួយចំនួននៅអាស៊ី

Khmerpress May 10, 2021 10/05/2021

អាជ្ញាធរថៃបាននិយាយថា ពួកគេកំពុងពិចារណាលើគោលការណ៍ «ធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬ travel bubbles» ជាមួយបណ្ដាប្រទេសអាស៊ី និងដែនដីមួយចំនួន ក្នុងនោះរួមមានទាំងវៀតណាមដោយរំពឹងថា វិស័យទេសចរណ៍អន្តរជាតិ អាចនឹងចាប់ផ្ដើមដំណើរការណ៍ឡើងវិញ នៅខែតុលាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។ សារព័ត៌មាន Bangkok Post ដោយផ្អែកលើការស្រង់សម្ដីរបស់ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ លោក ភីផាត រ៉ាត់ឆាឃីតប្រាកាន (Phiphat Ratchakitprakarn) បានឱ្យដឹងទៀតថា នៅពេលការឆ្លង COVID-19 ក្នុងសហគមន៍បច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រងហើយនោះ រដ្ឋាភិបាលថៃអាចនឹងចាប់ផ្ដើមកិច្ចពិភាក្សា លើគោលការណ៍ travel bubbles ជាមួយសិង្ហបុរី, ទីក្រុងហុងកុង (ចិន), វៀតណាម, ឡាវ និងម៉ាឡេស៊ី។ តែព្រមពេលជាមួយគ្នា លោក Ratchakitprakarn បានអះអាងថា សព្វថ្ងៃគ្មានប្រទេសណាមួយចង់អនុវត្តគោលការណ៍ travel bubbles ជាមួយថៃ ខណៈករណីឆ្លងនៅតែស្ថិតនៅក្នុងកម្រិតខ្ពស់នោះទេ។ […]

ដែនកោះម៉ាល់ឌីវដ៏តូចមួយនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ «ជាង១,០០០នាក់ក្នុង១ថ្ងៃ»

Khmerpress May 10, 2021 10/05/2021

(ម៉ាល់)៖ ប្រព័ន្ធផ្សព្វផ្សាយម៉ាល់ឌីវបានរាយការណ៍នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះថា អត្រាឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសដីកោះនៃមហាសមុទ្រឥណ្ឌាមួយនេះ បានកើនឡើងដល់ជាង ១,០០០នាក់ហើយ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈចំនួនប្រជាជនសរុបនៅម៉ាល់ឌីវមានតែជាង ៥៤០,០០០នាក់ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មានចិនស៉ីនហួរ។ ទិន្នន័យរបស់ HPA បានបង្ហាញថា ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,០៩១ករណីត្រូវបានរកឃើញកាលពី ២៤ម៉ោងកន្លងទៅនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥,៨១៥ករណី ក្នុងនោះមានអ្នកស្លាប់ ៨៤នាក់ និងអ្នកជាសះស្បើយ ២៦,២៩៩នាក់។ គួរបញ្ជាក់ថា ប្រជុំកោះម៉ាល់ឌីវកំពុងតែប្រឈមនឹងរលកទី ៤ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវ និងបានបំប្លែងខ្លួនជាវីរុសកាន់តែសាហាវជាបន្តបន្ទាប់។ ករណីឆ្លងប្រចាំថ្ងៃជាមធ្យមមានតែជាង ៧០០ករណីប៉ុណ្ណោះកាលពីសប្តាហ៍មុន ប៉ុន្តែវាបានកើនឡើងដល់ជាង ១,០០០ករណីនៅដើមសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមរកឃើញករណីឆ្លងក្នុងសហគមន៍ សរុបជាង៤៤០នាក់ គិតចាប់តាំងពីកូវីដ-១៩ បានផ្ទុះឡើងវិញ នៅចុងខែមុន

Khmerpress May 10, 2021 10/05/2021

(ហាណូយ)៖ គិតត្រឹមរសៀលថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១១២នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ នេះបើតាមការចេញផ្សាយដោយ វែបសាយព័ត៌មាន VN Express នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១០៩នាក់ជាករណីឆ្លងក្នុងសហគមន៍ ខណៈ០៣នាក់ជាករណីឆ្លង នៃអ្នកដំណើរមកពីក្រៅប្រទេស។ ករណីឆ្លងថ្មីៗទាំងនោះ ភាគច្រើនត្រូវបានរកឃើញ នៅរដ្ឋធានីហាណូយ, ខេត្តបាកនីញ (Bac Ninh), ខេត្តវីញហ្វុក (Vinh Phuc), ទីក្រុងដាណាង និងខេត្តបាកហ្គៀង (Bac Giang)។ បើតាមគិតចាប់តាំងតែពី COVID-19 បានផ្ទុះឡើងសា ជាថ្មី នៅក្នុងប្រទេសវៀតណាម កាលពីចុងខែមេសាកន្លងទៅ ករណីឆ្លងក្នុងសហគមន៍ សរុបកើនដល់៤៤២នាក់ហើយ ត្រូវបានរកឃើញ នៅតាមទីក្រុងនិងខេត្តចំនួន២៦ របស់វៀតណាម។ គួរបញ្ជាក់ថា បើរាប់ករណីសរុបនៅទូទាំងប្រទេសវិញនោះ វៀតណាមមានករណីឆ្លងទាំងអស់ ៣,៤៤៤នាក់ ក្នុងនោះមានករណីស្លាប់៣៥នាក់ និងជាសះស្បើយ២,៦០២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ ១,៦៣០នាក់, ស្លាប់ ២២នាក់

Khmerpress May 10, 2021 10/05/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៣០នាក់បន្ថែមទៀតត្រូវបានរកឃើញ ខណៈអ្នកជំងឺចំនួន ២២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ១,៦៣០នាក់ខាងលើ មានតែ ០៨នាក់ប៉ុណ្ណោះ ជាករណីនាំចូលពីបរទេស។ ចំណែកឯ នៅក្នុងចំណោមអ្នកជំងឺដែលបានបាត់បង់ជីវិតទាំង ២២នាក់ខាងលើ មាន១៣នាក់នៅទីក្រុងបាងកក (Bangkok), ០២នាក់នៅទីក្រុងឈៀងម៉ៃ (Chiang Mai), ម្នាក់នៅទីក្រុងកនគែន (Khon Kaen), ម្នាក់នៅខេត្តផាធម ថានី (Pathum Thani), ម្នាក់នៅខេត្តស៊ូផាន់ បុរី (Suphan Buri), ម្នាក់នៅខេត្ត រ៉ាក់យ៉ង (Rayong), ម្នាក់នៅខេត្តសាមុត ប្រាកាន (Samut Prakan), ម្នាក់នៅខេត្តឆាឆឹងសាវ (Chachoengsao), និងម្នាក់ទៀតនៅខេត្ត Mahasarakham។ […]

BREAKING: ឥណ្ឌា៖ មនុស្សជាង ៣៦៦,០០០នាក់ឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ ៣,៧៤៨នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress May 10, 2021 10/05/2021

(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៣៦៦,៤៩៩នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៧៤៨នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Times of India (TOI) នារសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២២,៦៦២,៤១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤៦,១៤៦នាក់ និងជាសះស្បើយឡើងវិញជាង ១៨.៦៦លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 រដ្ឋ តាមិលណាឌូ (Tamil Nadu), កាណាតាកា (Karnataka) រ៉ាចាស្ថាន (Rajasthan) និង ភូឌូឈើរី (Puducherry) បានប្រកាសបិទរដ្ឋទាំងមូល (lockdown) ដោយចាប់អនុវត្តចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី២៤ ខែឧសភា។ […]

នៅប្រទេសថៃអ្នកចង់ចាក់វ៉ាក់សាំងអាមេរិក Moderna នឹងត្រូវចំណាយក្រោម ១០០ដុល្លារសម្រាប់២ដូស

Khmerpress May 10, 2021 10/05/2021

(បាងកក)៖ សមាគមមន្ទីរពេទ្យឯកជន នៅក្នុងប្រទេសថៃបានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យឯកជននានា នឹងចាប់ផ្ដើមដាក់លក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ក្នុងតម្លៃក្រោម ៣,០០០បាត (៩៦.៣៣ដុល្លារ) សម្រាប់ការចាក់ទាំងពីរដូស។ នេះបើតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ ថៃហ្គឺ (the thaiger) នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។ ការប្រកាសខាងលើរបស់សមាគមមន្ទីរពេទ្យឯកជនថៃ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនឱសថរដ្ឋថៃ GPO (Government Pharmaceutical Organisation) នឹងបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន Moderna សម្រាប់លក់ ដោយ GPO នឹងដើរតួនាទីជាអ្នកសម្របសម្រួល។ ភ្លាមៗមិនទាន់មានការបញ្ជាក់ អំពីកាលបរិច្ឆេទនៅឡើយទេ តែក្រសួងសុខាភិបាលថៃបានបង្ហើបថា វ៉ាក់សាំងអាមេរិកមួយនេះ អាចនឹងមកដល់ប្រទេសថៃ នៅអំឡុង៦ខែចុងក្រោយនៃឆ្នាំ២០២១។ គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ជាប្រភេទវ៉ាក់សាំងតម្រូវឱ្យចាក់ ០២ដូស ហើយក្នុងមួយដូសមានតម្លៃពីចន្លោះពី ៣៧ដុល្លារ-៣៨ដុល្លារអាមេរិក ហើយសម្រាប់អ្នកចង់ចាក់ គឺអាចនឹងត្រូវទៅទិញ និងទទួលការចាក់នៅមន្ទីរពេទ្យ ដែលអាចនឹងបូកថ្លៃសេវាបន្ថែមពីលើនេះទៀត។ ដូចការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលថៃ កាលពីសប្តាហ៍មុនរួចមកហើយ នោះគឺថៃបាននិងកំពុងចាក់វ៉ាក់សាំងបង្ការ […]

កំពុងតែផ្ទុះខ្លាំងផង! ស្រាប់តែពលរដ្ឋឥណ្ឌារាប់ពាន់នាក់ប្រមូលផ្តុំគ្នាធ្វើពិធីសាសនា ដោយសារ ជឿថាជំងឺកូវីដ១៩កើតឡើងដោយសារព្រះខឹងនឹងមនុស្សលោក

Khmerpress May 8, 2021 08/05/2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរបាយការណ៍របស់សារព័ត៌មាន Republic World បានរាយកាណ៍ថា មនុស្សរាប់ពាន់នាក់ដែលភាគច្រើនគឺជាស្ដ្រី បានប្រមូលផ្ដុំគ្នាដង្ហែក្បួននៅក្នុងពិធីសាសនាមួយ ដើម្បីថ្វាយទឹកអម្រឹតទៅកាន់ប្រាសាទ Baliyadev នៅក្នុងក្រុង Sanand រដ្ឋ​ Gujarat របស់ប្រទេសឥណ្ឌា។ ការប្រមូលផ្តុំដ៏ធំមួយនេះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាចារ្យម្នាក់នៅទីនោះបាននិយាយថា ជំងឺ COVID-19 នេះកើតឡើងដោយសារ «ព្រះមានការខឹងសម្បារ» នឹងមនុស្ស ដូច្នេះហើយទើបពួកគេធ្វើពិធីនេះឡើង ដើម្បីបន់ព្រះសុំឱ្យជំងឺ COVID-19 រលត់បាត់ទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​   បើតាមវីដេអូដែលកំពុងក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម Twitter បានបង្ហាញថា ស្ត្រីទាំងនោះបានទូលក្អមទឹកអម្រឹត ចេញពីភូមិ Navapura និង Nidharada របស់ក្រុង Sanand បូករួមទាំងតន្ត្រីបន្លឺឡើងអមដំណើរទៀតផង។ អ្វីដែលសំខាន់ជាងនេះគឺស្ត្រីទាំងនោះហាក់មិនបានពាក់ម៉ាស់ មិនរក្សាគម្លាតនោះទេ ខណៈដែលប្រទេសឥណ្ឌាផ្ទាល់ មានករណីប្រចាំថ្ងៃមិនក្រោម ៣០០,០០០ នាក់នោះទេ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ។ ប្រភពក្នុងស្រុកបាននិយាយថា ឥឡូវនេះប៉ូលីសក៏បានចាប់ខ្លួនមនុស្ស ២៣ នាក់ ដែលពាក់ព័ន្ធនឹងពិធីនោះរួចហើយដែរ។ យ៉ាងណាមិញចង់ជ្រាបច្បាស់ពីការដង្ហែក្បូនរបស់ពួកគេ សូមទស្សនាវីដេអូខាងក្រោមនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

BREAKING: កំណត់ត្រាថ្មីនៅឥណ្ឌា! អ្នកជំងឺកូវីដ-១៩ជិត «៤,២០០នាក់ស្លាប់ក្នុង១ថ្ងៃ» និងមនុស្សជាង ៤០០,០០០នាក់ទៀតឆ្លង

Khmerpress May 8, 2021 08/05/2021

(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៤០១,០៧៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៤,១៨៧នាក់បាត់បង់ជីវិត។ ចំនួនករណីស្លាប់ថ្មីៗ ដែលត្រូវបានប្រកាសចេញនេះ គឺជាតួលេខអ្នកច្រើនបំផុតក្នុងមួយថ្ងៃ ដែលឥណ្ឌាទើបជួបប្រទះ ខណៈករណីឆ្លងលើស ៤សែននាក់ក្នុងមួយថ្ងៃបែបនេះ ឥណ្ឌាបានជួបប្រទះជាលើកទី ៣ ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Times of Inida (TOI) នារសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,៨៩២,៦៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៣៨,២០០នាក់ និងជាសះស្បើយឡើងវិញជិត ១៨លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧២លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 រដ្ឋ តាមិលណាឌូ (Tamil Nadu) របស់ឥណ្ឌាដែលមានប្រជាជនរស់នៅជាង ៧៨លាននាក់ បានប្រកាសបិទរដ្ឋទាំងមូល […]

អង់គ្លេសអនុញ្ញាតឲ្យប្រជាជន ធ្វើដំណើរនៅក្រៅប្រទេសបាន ហើយពួកគេអាចត្រឡប់មកពីគោលដៅខ្លះ ដោយមិនបាច់ធ្វើចត្តាឡីស័កឡើយ

Khmerpress May 8, 2021 08/05/2021

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងអនុញ្ញាតឲ្យប្រជាជន នៅក្នុងប្រទេសអង់គ្លេស អាចចាប់ផ្តើមការធ្វើដំណើរអន្តរជាតិឡើងវិញបាន ពីថ្ងៃទី១៧ ខែឧសភា ប៉ុន្តែនឹងកំណត់ចំនួនគោលដៅធ្វើដំណើរ ដែលអនុញ្ញាតឲ្យអ្នកត្រឡប់មកវិញ មិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។ រដ្ឋមន្រ្តីដឹកជញ្ជូនចក្រភពអង់គ្លេស លោក Grant Shapp នៅថ្ងៃសុក្រសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសដូចជា ព័រទុយហ្គាល់ អ៉ីស្រាអែល នូវែលសេឡង់ អូស្រ្តាលី សិង្ហបុរី ព្រុយណេ អ៉ីស្លង់ សុទ្ធតែត្រូវចាត់ទុកជាគោលដៅ ដែលអ្នកដំណើរនៃប្រទេសអង់គ្លេស អាចទៅហើយ ត្រឡប់មកវិញ ដោយពុំតម្រូវឲ្យធ្វើចត្តាឡីស័កនោះឡើយ។ យ៉ាងណាក្តី អ្នកដំណើរទាំងនោះ ត្រូវធ្វើតេស្តរក COVID-19 ចំនួន០២លើក គឺមួយលើកមុនពេលមកដល់អង់គ្លេសវិញ និងមួយលើកទៀតក្នុងរយៈពេល០២ថ្ងៃ ក្រោយមកដល់។ ដោយឡែក ប្រទេសដូចជាអេស៉្បាញ បារាំង អ៉ីតាលី និងសហរដ្ឋអាមេរិក ដែលជាគោលដៅទេសចរណ៍កំពូលទាំង០៤ សម្រាប់ការធ្វើដំណើររបស់អ្នករស់នៅចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៩ គឺស្ថិតក្នុងក្រុមប្រទេសដែលតម្រូវឲ្យពលរដ្ឋអង់គ្លេស ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ពេលត្រឡប់មកវិញ។ សម្រាប់ប្រទេសស្កុតឡែន […]

អាមេរិកអនុញ្ញាតឲ្យមន្ត្រីទូត និងក្រុមគ្រួសារចាកចេញពីប្រទេសនេប៉ាល់ ព្រោះកូវីដ-១៩កំពុងរាតត្បាតខ្លាំង

Khmerpress May 8, 2021 08/05/2021

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងអនុញ្ញាតឲ្យមន្ត្រីទូត ដែលគ្មានភារៈកិច្ចចាំបាច់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេផងដែរ ចាកចេញពីស្ថានទូតអាមេរិក នៅក្នុងរដ្ឋធានីកាត្មាន់ឌូ ប្រទេសនេប៉ាល់ ជាទីដែលជំងឺរាតត្បាតសកល COVID-19 កំពុងតែវាយលុកយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។ បន្ថែមពីខាងលើនេះ ក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួន ឲ្យពិចារណាឡើងវិញចំពោះគម្រោង ធ្វើដំណើរទៅកាន់ប្រទេសនេប៉ាល់ ហើយសម្រាប់អ្នកដែលស្ថិតនៅទីនោះស្រាប់ ប្រសិនបើមានបំណងត្រលប់មកប្រទេសកំណើតវិញ គឺអាចដាក់ពាក្យស្នើសុំទៅកាន់ ស្ថានទូតអាមេរិកនៅទីនោះបាន បន្ទាប់មកអាជ្ញាធរអាមេរិកនឹងរៀបចំ ជើងហោះហើរពិសេសដើម្បីទៅទទួលពួកគេ។ គួរបញ្ជាក់ថា ប្រទេសនេប៉ាល់ដែលមានព្រំដែនជាប់ឥណ្ឌា ក៏ហាក់កំពុងទទួលរងឥទ្ធិពល នៃការឆ្លងរាតត្បាត COVID-19 ដ៏អាក្រក់នៅទីនោះផងដែរ។ ប្រទេសនេប៉ាល់ដែលមានប្រជាជនសរុបជាង ២៩លាននាក់ ពេលនេះមានករណីឆ្លង COVID-19 សរុប ៣៧៧,៦០៣ករណី (អត្រាឆ្លងកើនដល់ជិត ១០,០០០នាក់ក្នុងមួយថ្ងៃ) ក្នុងនោះមានអ្នកស្លាប់សរុប ៣,៥៧៩នាក់ និងជាសះស្បើយវិញជិត ៣សែននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews