ព័ត៌មានអន្តរជាតិ

ចិនអះអាងថា គ្មានការនិយាយទូរសព្ទនាពេលថ្មីៗនេះ រវាងលោក ស៉ី ជីនពីង និងលោក ដូណាល់ ត្រាំ ឡើយ

Liny Chan April 28, 2025 28/04/2025

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៨ ខែមេសា ទីក្រុងប៉េកាំងបានចេញមុខបកស្រាយថា ពុំមានការនិយាយទូរសព្ទកើតឡើង រវាងប្រធានាធិបតីអាមេរិក លោកស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះឡើយ បន្ទាប់ពីលោក ត្រាំ បានអះអាងថា លោក ស៉ី បានហៅទូរសព្ទមកលោក ខណៈប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តី ​TIME កាលពីថ្ងៃទី២២ ខែមេសា និងចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក ត្រាំ បាននិយាយថា លោកប្រធានាធិបតីចិន បានហៅទូរសព្ទទៅរូបលោក បើទោះបីជាទីក្រុងប៉េកាំងបដិសេធថា មិនមានការទាក់ទងគ្នាណាមួយក៏ដោយ រវាងប្រទេសទាំងពីរ ជុំវិញបញ្ហាជម្លោះពាណិជ្ជកម្មដ៏តានតឹង។ លោក ត្រាំ មិនបានប្រាប់ថា ការនិយាយទូរសព្ទនោះ បានកើតឡើងកាលពីពេលណា ឬបញ្ជាក់ថា បានពិភាក្សាគ្នាអំពីរឿងអ្វីខ្លះឡើយ។ នាថ្ងៃចន្ទនេះ នៅពេលត្រូវបានសាកសួរពីការអះអាងរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឆ្លើយតបយ៉ាងដូច្នេះថា «បើតាមខ្ញុំដឹង […]

UPDATE: កាណាដា៖ មនុស្សយ៉ាងតិច ៩នាក់បានបាត់បង់ជីវិតក្នុងសោកនាដកម្មរថយន្តបើកបំបុក

Liny Chan April 28, 2025 28/04/2025

(វ៉ាន់ខូវឺ)៖ យ៉ាងហោចណាស់មនុស្ស ៩នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ដ៏រន្ធត់មួយ នៅពេលដែលបុរសម្នាក់បានបើករថយន្តបុកចូលទៅក្នុងហ្វូងមនុស្សដែលកំពុងអបអរពិធីបុណ្យរបស់សហគមន៍ហ្វីលីពីន នៅទីក្រុង Vancouver (វ៉ាន់ខូវឺ) ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែមេសា។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសកាណាដា និងរាយការណ៍បន្តនៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្ទវហេតុនេះមិនមែនជាអំពើភេរវកម្មទេ»។ សោកនាដកម្មនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨យប់ (ម៉ោងក្នុងតំបន់) អំឡុងសហគមន៍ហ្វីលីពីន ក្នុងប្រទេសកាណាដា បានរៀបចំពិធីបុណ្យមួយមានឈ្មោះថា Lapu Lapu Day ដើម្បីរំលឹក ដល់អតីតមេដឹកនាំប្រឆាំងអាណាគមម្នាក់របស់ហ្វីលីពីន។ សាក្សីបានរាយការណ៍ប្រាប់ទូរទស្សន៍ក្នុងស្រុកថា បានឃើញរថយន្តពណ៌ខ្មៅមួយគ្រឿង បើកបរខុសប្រក្រតី មុនពេលបើកទៅបុកហ្វូងមនុស្ស។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះ «ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់» នេះ ហើយព្រឹត្តិការណ៍ឃោសនាបោះឆ្នោតរបស់លោកនៅព្រឹកថ្ងៃអាទិត្យត្រូវបានពន្យារពេល ខណៈការបោះឆ្នោតសហព័ន្ធគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ។ អភិបាលក្រុង Vancouver លោក […]

កាណាដា៖ មនុស្សជាច្រើននាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍រថយន្ដបើកបំ.បុកមនុស្ស នៅទីក្រុង Vancouver

Nisaiy KP April 27, 2025 27/04/2025

(AFP)៖ ​មនុស្សជាច្រើននាក់បានបាត់បង់ជិវិត និងមួយចំនួនទៀតរងរបួស ក្នុងការហេតុការណ៍រថយន្ដបើកបំបុកហ្វូងមនុស្ស នៅឯពិធីបុណ្យតាមដងផ្លូវមួយ ក្នុងទីក្រុង Vancouver នៃប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា (ម៉ោងក្នុងតំបន់)។ នេះបើតាមប៉ូលិសកាណាដា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ប៉ូលិសក្នុងទីក្រុង Vancouver បានបញ្ជាក់ថា «មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតរងរបួស»។ ហេតុការណ៍រថយន្ដបើកបំបុកហ្វូងមនុស្ស នេះដែរបានកើតឡើងនៅម៉ោងប្រហែល ៨យប់ កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) អំឡុងសហគមន៍ហ្វីលីពីន ក្នុងប្រទេសកាណាដា បានរៀបចំពិធីបុណ្យមួយមានឈ្មោះថា Lapu Lapu Day ដើម្បីរំលឹក ដល់អតីតមេដឹកនាំប្រឆាំងអាណាគមម្នាក់របស់ហ្វីលីពីន។ បើតាមប៉ូលិសកាណាដា អ្នកបើកបររថយន្ដត្រូវបានចាប់ខ្លួន។ តែមិនទាន់មានព័ត៌មានអ្វីលម្អិតនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ពូទីន សាទរចំពោះការដណ្តេីមបានមកវិញទាំងស្រុងនូវទឹកដីក្នុងតំបន់ Kursk ពីដៃអ៊ុយក្រែន

Nisaiy KP April 27, 2025 27/04/2025

(មូស្គូ)៖ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការសាទរនូវអ្វីដែលលោកហៅថា ជាការបរាជ័យទាំងស្រុងនៃការវាយលុករបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងតំបន់ Kursk បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីភូមិចុងក្រោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងជាសារវីដេអូចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន គូសបញ្ជាក់ថា «ដំណើរផ្សងព្រេងនៃរបបទីក្រុងកៀវ បានបរាជ័យទាំងស្រុង។ ភាពបរាជ័យនៃសត្រូវនៅក្នុងតំបន់ព្រំដែន Kursk បង្កើតបានលក្ខខណ្ឌសកម្មភាពជោគជ័យបន្ថែមទៀត សម្រាប់កងកម្លាំងរបស់យើងនៅតំបន់ជួរមុខ»។ Kursk ជាតំបន់ព្រំដែនរបស់រុស្ស៉ីដែលកងកម្លាំងអ៊ុយក្រែន បានវាយលុកចូលកាលពីខែសីហា ឆ្នាំមុន។ ក្រោយមក កងកម្លាំងរុស្ស៉ីដែលត្រូវបានពង្រឹងដោយទាហានកូរ៉េខាងជើង បានព្យាយាមវាយដណ្តេីមយកមកវិញ។ ក្នុងពេលរាយការណ៍ជូនលោក ពូទីន ប្រធានអគ្គសេនាធិការយោធារុស្ស៉ី លោក Valery Gerasimov ក៏បានសរសើរដល់ការរួមចំណែកនៃមន្ត្រី និងទាហានកូរ៉េខាងជើងនៅតំបន់ Kursk ផងដែរ ដោយនិយាយថា ពួកគេមានជំនាញខ្ពស់ រឹងមាំ និងក្លាហាន ហេីយបានប្រកៀស្មាគ្នាជាមួយទាហានរុស្ស៉ី ដេីម្បីពេញកាតព្វកិច្ចប្រយុទ្ធ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Apple កំពុងរៀបចំផ្លាស់ប្ដូរការផលិត iPhone នៅអាមេរិក​ទៅកាន់​ប្រទេសឥណ្ឌាជំនួសវិញ

Liny Chan April 26, 2025 26/04/2025

(បរទេស)៖ ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ទីការដំឡើង iPhone ទាំងអស់ ដែលលក់នៅសហរដ្ឋអាមេរិក ទៅកាន់ប្រទេសឥណ្ឌានៅចុងឆ្នាំ ២០២៦។ ការផ្លាស់ប្តូរនេះត្រូវបាន​ជំរុញ​ភាគច្រើនដើម្បីជៀសវាងការយកពន្ធខ្ពស់លើការនាំចូលរបស់ចិន ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងបន្ត ជាពិសេស​គឺប្រភពមកពីពន្ធ ដែលបានដាក់ចេញដោយរដ្ឋបាលរបស់លោក Trump ។ បច្ចុប្បន្ននេះ ប្រហែល ៨០% នៃ iPhone ពោលគឺច្រើនជាង ៦០លានគ្រឿងដែលបានលក់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ត្រូវបានផលិតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Apple មានបំណងចង់ឱ្យប្រទេសឥណ្ឌាផលិតឧបករណ៍ទាំងនេះជំនួសវិញនៅចុងឆ្នាំ ២០២៦ ដែលនឹងបង្កើនទំហំផលិតទ្វេដងក្នុងការផលិត iPhone នាពេលបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនកំពុងពិភាក្សាយ៉ាងសកម្មជាមួយក្រុមហ៊ុនផលិតរបស់ខ្លួន រួមទាំងក្រុមហ៊ុន Foxconn និង Tata Electronics ដើម្បីពង្រីកផលិតកម្ម​បំពេញតម្រូវការ​ទីផ្សារ​សហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនជាមជ្ឈមណ្ឌលផលិតកម្ម ដោយផ្តល់ហានិភ័យភូមិសាស្ត្រនយោបាយ និងពន្ធ​ដែលអាចបង្កើនការចំណាយយ៉ាងច្រើន។ ទោះបីជាប្រទេសឥណ្ឌាផ្តល់នូវមូលដ្ឋានផលិតកម្មដែលកំពុងកើនឡើងក៏ដោយ ក៏តម្លៃផលិតកម្មនាពេលបច្ចុប្បន្ន​ត្រូវបានគេប៉ាន់​ប្រមាណ​ថា​ខ្ពស់ជាងនៅប្រទេសចិនពី ៥ ទៅ ៨ភាគរយ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសឥណ្ឌា បង្កបញ្ហាប្រឈម ដែល Apple និងដៃគូរបស់​ខ្លួន​នឹងត្រូវដោះស្រាយ ដើម្បីសម្រេចបាននូវគោលដៅផលិតកម្មប្រកបដោយមហិច្ឆតា។ ក្រុមហ៊ុន Apple […]

លោក ត្រាំ អះអាងថា លោក ស៊ី បានទូរសព្ទមករកលោក ដើម្បីពិភាក្សារឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី​

Liny Chan April 26, 2025 26/04/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទូរសព្ទមកលោក ហើយថារដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយចិនដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងពន្ធគយក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី TIME និងត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ទោះជាយ៉ាងណា លោក ត្រាំ មិន​បាន​បញ្ជាក់​លម្អិត​អំពី​ពេល​វេលា ឬ​ខ្លឹមសារ​នៃ​ការ​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក ស៊ី នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ទស្សនាវដ្ដី TIME ថា «លោក ស៊ី បាន​ទូរសព្ទ​មក ហើយ​ខ្ញុំ​មិន​គិត​ថា​នោះ​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ទេ»។ លោក​បាន​បន្ថែម​ថា កិច្ចព្រមព្រៀង​របស់​អាមេរិក​លើ​ពន្ធ​គយ​នឹង​ត្រូវ​សម្រេច​បាន​ក្នុង​ពេល​ប្រហែល ៣ ទៅ ៤ សប្ដាហ៍​ទៀត។ គួរ​កត់​សម្គាល់​ថា មុន​ពេល​ការ​អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ ទីក្រុង​ប៉េកាំង​បាន​ជំទាស់​នឹង​ការ​ពណ៌នា​របស់​អាមេរិក ​អំពី​កិច្ច​ពិភាក្សា​ទ្វេភាគី​រួច​ទៅ​ហើយ។ នៅក្នុងបទសម្ភាសន៍ដដែល លោក ត្រាំ ក៏បានរៀបរាប់ពីផែនការធ្វើកិច្ចព្រមព្រៀងលើបញ្ហាពិភពលោកផ្សេងទៀត។ ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន លោកបានអះអាងថា «គ្រីមៀនឹងនៅជាមួយរុស្ស៊ី។ ហើយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy យល់ពីរឿងនេះ ហើយគ្រប់គ្នាក៏យល់ថា តំបន់នេះនៅជាមួយរុស្ស៊ីយូរមកហើយដែរ»។ លោកក៏បានព្យាករណ៍ដែរថា អារ៉ាប៊ីសាអូឌីតនឹងចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ដែលជាកិច្ចព្រមព្រៀងធ្វើឲ្យទំនាក់ទំនងមានភាពប្រក្រតីរវាងអ៊ីស្រាអែល […]

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅដល់ទីក្រុងរ៉ូម ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ហ្រ្វង់ស៉ីស

Liny Chan April 26, 2025 26/04/2025

(រ៉ូម)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែមេសា ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trump។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមាន​ទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។ សម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលជាសម្តេចសង្ឃកំពូលបំផុត នៃសាសនាគ្រិស្តនិកាយរ៉ូម៉ាំងកាតូលិក បានយាងចូលទិវង្គត កាលថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ទ្រង់គឺជាសម្តេចប៉ាបដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលមានដើមកំណើតមកពីតំបន់អាមេរិកឡាទីន និងបានកាន់តួនាទីនេះ អស់រយៈពេល១២ឆ្នាំ។ គួរបញ្ជាក់ថា ការធ្វើដំណើររបស់លោក ត្រាំ មកកាន់ទីក្រុងរ៉ូម គឺជាការធ្វើទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីរូបលោកបានត្រឡប់មកកាន់អំណាចសាជាថ្មី នៅសេតវិមាន កាលពីខែមករា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អតីតប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In ថា ការចោទប្រកាន់លោកពីបទពុករលួយ គឺមានបង្កប់ហេតុផលនយោបាយ

Liny Chan April 25, 2025 25/04/2025

(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី២៥ ខែមេសា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បាននិយាយថា ស្ថាប័នរដ្ឋអាជ្ញាកំពុងមានលក្ខណៈនយោបាយកាន់តែខ្លាំង និងប្រើប្រាស់សិទ្ធិអំណាចយ៉ាងបំពាន ហើយលោកបានអះអាងថា ការចោទប្រកាន់​មកលើរូបលោក ពីបទទទួលសំណូក គឺជាឧទាហរណ៍ដ៏ប្រសើរមួយ សម្រាប់ការលើកឡើងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់ លោក Moon ក្រោមការសង្ស័យថា បានទទួលសំណូក ជាហេតុធ្វើឱ្យលោកក្លាយជា អតីតមេដឹកនាំចុងក្រោយបំផុត នៃប្រទេសអាស៉ីបូព៌ាមួយនេះ ដែលត្រូវប្រឈមមុខជាមួយរឿងក្តីក្តាំង ក្នុងសំណុំរឿងជាប់ពាក់ព័ន្ធទៅនឹង ការតែងតាំងអតីតកូនប្រសារបស់លោក ឱ្យធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍មួយ កាលពីចន្លោះ​ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បាននិយាយថា ការចោទប្រកាន់លើរូបលោក គឺជាទង្វើអយុត្តិធម៌ និងបានចោទទៅកាន់ខាងរដ្ឋអាជ្ញាថា បានបង្កើតសំណុំរឿងក្នុងទិសដៅមួយ ដែលត្រូវបានកំណត់លទ្ធផលទុកមុនរួចជាស្រេច។ អំឡុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េ លោក Woo Won Sik លោក Moon បានលើកឡើងថា «ក្រៅពីបង្ហាញភាពស្អាតស្អំរបស់ខ្ញុំ ខ្ញុំគ្រោងផ្តោតទៅលើការបកអាក្រាត និង​ជូនដំណឹងទៅកាន់សាធារណជន អំពីការរំលោភបំពាន និងបង្កប់ចេតនានយោបាយ នៃសិទ្ធិអំណាចរបស់ស្ថាប័នរដ្ឋអាជ្ញា»។ […]

យន្តហោះធុនតូច​មួយគ្រឿង ធ្លាក់ចូលសមុទ្រ​ Hua Hin ប្រទេសថៃ,​ ​មនុស្ស​ ៥នាក់បាត់បង់ជីវិត​ និងបាត់ខ្លួនម្នាក់

Liny Chan April 25, 2025 25/04/2025

(បាងកក)៖​ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង​ បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ​ ទី២៥​ ខែមេសា​នេះ បណ្តាលឱ្យមនុស្ស​ ៥នាក់ស្លាប់ ក្នុងនោះមានពីឡុត​ ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។​ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១​ បានរាយការណ៍ពីគ្រោះថ្នាក់នេះ​នៅម៉ោង​ ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។​ រមណីយដ្ឋានមាត់សមុទ្រមួយនេះ​ មានទីតាំងនៅជិតព្រលានយន្តហោះ Hua Hin។ យន្តហោះ DHC-6-400 Twin Otter បានហោះចេញពីអាកាសយានដ្ឋាន ដោយមានបំណងដឹកក្រុមអ្នកលោតឆ័ត្រយោងសម្រាប់ការហាត់សម។ មុនពេលធ្លាក់មាន​ពីឡុត​ ៣​នាក់ អ្នកបច្ចេកទេស​ ២​នាក់ និង​វិស្វករ​យន្តហោះ​ម្នាក់​នៅ​លើ​យន្តហោះ។ គួរបញ្ជាក់ថា​ ការស៉េីបបអង្កេតកំពុងដំណើរការ​ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn ចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារគ្រុនក្ដៅ

Liny Chan April 25, 2025 25/04/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចូលសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដោយសារគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Bangkok Post។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផងដែរ ឬក៏ត្រូវដឹកនាំដោយ មន្ត្រីជាន់ខ្ពស់ណាម្នាក់។ តាមគ្រោងទុក លោកស្រី Paetongtarn មានគម្រោងជួបលោក Chris Feng ជាប្រធានក្រុមហ៊ុន e-commerce មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ព្រមទាំងគណៈកម្មាធិការគោលនយោបាយប៉ូលិស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News