ព័ត៌មានអន្តរជាតិ

UN : សហរដ្ឋអាមេរិក នឹងចាកចេញពី WHO នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ 

Liny Chan January 24, 2025 24/01/2025

(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករាថាសហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារសុខាភិបាលអន្តរជាតិមួយនេះថាគ្មានសមត្ថភាពដោះស្រាយ កូវីដ១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ WHO កាលពីថ្ងៃអង្គារ ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ខណៈសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ខ្លួន។ អ្នកនាំពាក្យរងរបស់ UN លោក Farhan Haq បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថាឥលូវ យើងបានទទួលលិខិតពីសហរដ្ឋអាមេរិកស្ដីពីការដកខ្លួនចេញពី WHO ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ហើយការដកខ្លួននេះនឹងត្រូវ ចូលជាធរមាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦»។ គួរបញ្ជាក់ថា តាមនីតិវិធី លោក ត្រាំ ត្រូវទុករយៈពេល១ឆ្នាំ ដើម្បីដកសហរដ្ឋអាមេរិកចេញពី WHO។ សហរដ្ឋអាមេរិក មកទល់នឹងពេលនេះគឺជាម្ចាស់ជំនួយធំបំផុតសម្រាប់ WHO […]

ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក John Ratcliffe ជានាយក CIA

Liny Chan January 24, 2025 24/01/2025

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា បានបោះឆ្នោតក្នុងសំឡេងគាំទ្រភាគច្រើនលើសលុប ដើម្បីទទួលស្គាល់លោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលនេះជា ការបំពេញមុខតំណែងដ៏សំខាន់មួយនៅក្នុងក្រុមមន្ត្រីសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទទួលស្គាល់លោក Ratcliffe ជានាយក CIA ក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង២៥សំឡេងជំទាស់។ លោក Ratcliffe ធ្លាប់កាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រោយអាណត្តិទី១របស់លោក ត្រាំ។ លោកក៏ជាមនុស្សម្នាក់ដែលផ្តោតជាសំខាន់លើចិនផងដែរ ដោយលោកបាននិយាយថា​ CIA នៅក្រោមការដឹកនាំរបស់លោកនឹងបង្កើតការផ្តោតលើអ្វីដែល លោកហៅថាជាការគំរាមកំហែងបង្កឡើងដោយចិន និងគណបក្សកម្មុយនិស្ដចិន។ គួរបញ្ជាក់ថា លោក John Ratcliffe ធ្លាប់បម្រើការជារដ្ឋអាជ្ញាសហព័ន្ធម្នាក់ និងធ្លាប់ជាអ្នកតំណាងរាស្ត្រប្រចាំរដ្ឋតិចសាស់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។ អំឡុងឆ្នាំ២០២០ លោកជាមនុស្សម្នាក់ដែលបានចេញមុខការពារ លោក ដូណាល់ ត្រាំ ដែលត្រូវប្រឈមមុខនឹងនីតិវិធីចោទប្រកាន់ដកតំណែងនៅពេលនោះ។ ក្រោយមក លោក ត្រាំ បានតែងតាំងលោក Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិដើម្បីដឹកនាំសហគមន៍ស៊ើបការណ៍ […]

សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃឆាបឆេះតំបន់ថ្មីទៀត នៅភាគខាងជើងទីក្រុង Los Angeles

Liny Chan January 23, 2025 23/01/2025

(វ៉ាស៉ីនតោន)៖ ភ្លើងឆេះព្រៃថ្មីមួយដែលឆាបឆេះ នៅភាគខាងជើងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានរាលដាលយ៉ាងឆាប់រហ័សដល់ផ្ទៃដីជាង ៩ ៤០០អារ ឬស្មើនឹង៣៨គីឡូម៉ែត្រក្រឡា ដោយសារតែខ្យល់បក់ខ្លាំង ហើយស្ងួត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។ ភ្លើងឆេះព្រៃនៅតំបន់ Hughes ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Los Angeles បានបន្ថែមការងារ ដល់ក្រុមពន្លត់អគ្គីភ័យ នៅតំបន់ភ្លើងឆេះចំនួនពីរដែលទើបនឹងអាចគ្រប់គ្រងបាន។ ក្រុមមន្ត្រីបានព្រមានប្រជាជននៅតំបន់ Castaic Lake នៃទីក្រុង Los Angeles ថាពួកគេកំពុងប្រឈមមុខនឹង «ការគំរាមកំហែងដល់អាយុជីវិត» ខណៈភាគច្រើន នៃរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង នៅតែស្ថិតក្រោមការព្រមានពណ៌ក្រហម គឺហានិភ័យភ្លើងឆេះខ្លាំងដោយខ្យល់ស្ងួតហួតហែង។ លោក Robert Luna ស្នងការក្រុង Los Angeles បានឱ្យដឹងថា មនុស្សប្រហែល ៣១ ០០០នាក់ស្ថិតក្រោម ការបញ្ជាជម្លៀសជាកាតព្វកិច្ច និង ២៣ ០០០នាក់ប្រឈមមុខនឹងការព្រមានឱ្យជម្លៀសចេញ។ ប្រធានផ្នែកពន្លត់អគ្គីភ័យក្រុង Los […]

មេធំ TikTok គ្រោងចាយលុយ ១២ពាន់លានដុល្លារលើបន្ទះឈីប AI ក្នុងឆ្នាំនេះ

Liny Chan January 22, 2025 22/01/2025

(បរទេស)៖ សារព័ត៌មាន Fanacial Time បានរាយការណ៍មកថា ក្រុមហ៊ុនមេរបស់ TikTok គឺ​ ByteDance គ្រោងនឹងវិនិយោគ ១២ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំ២០២៥។ ការវិនិយោគនេះ កើតឡើងចំពេលដែលក្រុនហ៊ុនចិនកំពុងប្រឈមនឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ក្នុងការលក់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ ជុំវិញផែនការវិនិយោគនេះ របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ByteDance គ្រោងចំណាយ ៤០ពាន់លានយន់ (ប្រហែល ៥.៥ពាន់លានដុល្លារ) នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ និងប្រហែល ៦.៨ពាន់លានដុល្លារនៅបរទេស ដើម្បីបង្កើនសមត្ថភាពបណ្តុះបណ្តាលគំរូមូដ្ឋានរបស់ខ្លួនតាមរយៈការប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់របស់ Nvidia។ ទាក់ទិននឹងផែនការនេះ Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ គួរជម្រាបថា ប្រហែល​ ៦០% នៃការបញ្ជាទិញគ្រឿងអេឡិចត្រូនិកក្នុងស្រុករបស់ ByteDace មានដូចជាក្រុមហ៊ុនចិន Huawei និង Cambricon ខណៈដែលនៅសល់នឹងត្រូវចំណាយលើបន្ទះឈីប Nvidia ដែលត្រូវបានកាត់បន្ថយដើម្បីស្របតាមការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។ ទីក្រុងប៉េកាំង ត្រូវបានគេរាយការណ៍ថាបានផ្តល់ការណែនាំក្រៅផ្លូវការដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនដោយជម្រុញឱ្យពួកគេទិញយ៉ាងហោចណាស់ ៣០% នៃបន្ទះឈីបរបស់ពួកគេពីអ្នកផ្គត់ផ្គង់ក្នុងស្រុក ក្នុងគោលបំណងជំរុញឧស្សាហកម្ម semiconductor ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើផលិតផលបរទេស […]

ពិភពលោកនឹងមានមហាសេដ្ឋីទ្រីលាន ៥នាក់នៅទសវត្សរ៍ក្រោយ បង្កើនក្តីបារម្ភពីវិសមភាពប្រាក់ចំណូល

Naren January 22, 2025 22/01/2025

(ណៃរ៉ូប៊ី)៖ ការព្យាករដែលចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ពិភពលោកនឹងមានមហាសេដ្ឋីដែលមានទ្រព្យទ្រីលានដុល្លារចំនួន ៥នាក់ក្នុងពេលឆាប់ៗនេះ ខណៈដែលអត្រាកំណើនទ្រព្យសម្បត្តិរបស់អ្នកមានបំផុតកើនឡើងលឿនជាងការប៉ាន់ស្មានកន្លងមក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីវិសមភាពចុងក្រោយដែលចេញផ្សាយដោយអង្គការ Oxfam ថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ នឹងមានមហាសេដ្ឋីទឹកប្រាក់ទ្រីលានយ៉ាងតិចចំនួន ៥នាក់ ដែលខ្ពស់ជាងការព្យាករកាលពីឆ្នាំមុនដែលបានបង្ហាញថា មហាសេដ្ឋីទ្រីលានដំបូងតែម្នាក់ប៉ុណ្ណោះនឹងកើតមាននៅក្នុងរយៈពេលដូចគ្នានេះ។ របាយការណ៍នេះបានបង្ហាញថា៖ «ការកើនឡើងទ្រព្យសម្បត្តិបែបប្រមូលផ្តុំនេះកើតមានឡើងដោយសារការប្រមូលផ្តុំអំណាចផ្តាច់មុខ ដោយមហាសេដ្ឋីនានាកាន់តែមានឥទ្ធិពលលើឧស្សាហកម្ម និងមតិសាធារណៈ»។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់សន្ទស្សន៍មហាសេដ្ឋី Bloomberg ថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឥឡូវនេះគឺជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៤៤៩ពាន់លានដុល្លារ។ បន្ទាប់មកគឺមហាសេដ្ឋីពាន់លានម្នាក់ទៀតគឺជាលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon, លោក Mark Zuckerberg នាយកប្រតិបត្តិ Meta, លោក Larry Ellison ស្ថាបនិក Oracle និងលោក Bernard Arnault ប្រធាន LVHM។ […]

Trump និយាយថា «លោក​បើកចំហរឱ្យ Musk ទិញ TikTok ប្រសើបើគាត់ចង់ធ្វើដូច្នេះ»

Naren January 22, 2025 22/01/2025

(បរទេស)៖ ក្រោយធ្វើពិធីឡើងកាន់តំណែងរួចរាល់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ Donald Trump បាននិយាយថា លោកបើកចំហរឱ្យមហាសេដ្ឋី Elon Musk ទិញកម្មវិធីកម្សាន្ត TikTok ប្រសិនបើនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla និង X ចង់ធ្វើដូច្នេះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន មានសំណួរមួយបានចោទទៅ Trump ថា «តើលោកបើកចំហរឱ្យ Musk ទិញវេទិកាចិននេះដែរ ឬទេ» ខណៈលោកឆ្លើយតបភ្លាមៗថា «ខ្ញុំអាច ប្រសិនបើគាត់ចង់ទិញវា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ លោក Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះថា «ខ្ញុំបានជួបជាមួយម្ចាស់ TikTok ដែលជាមេធំ»។ «ដូច្នេះ អ្វីដែលខ្ញុំកំពុងគិត ចង់និយាយទៅកាន់អ្នកណាម្នាក់គឺ «ទិញវា» ហើយប្រគល់ពាក់កណ្តាលទៅឱ្យសហរដ្ឋអាមេរិក»។ ពោលគឺ ប្រសិនបើ Musk ឬ អ្នកណាផ្សេងទិញយក TikTok នឹងត្រូវប្រគល់ពាក់កណ្តាលនៃកម្មវិធីនេះទៅឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកជាថ្នូរនឹងការអនុញ្ញាត ដោយបង្ហាញថាប្រសិនបើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិកទេ TikTok នឹង «គ្មានតម្លៃ» ប៉ុន្តែសហរដ្ឋអាមេរិកអាចធ្វើឱ្យ […]

ការរអិលបាក់ដីនៅភាគកណ្តាលប្រទេសឥណ្ឌូណេស៉ី បណ្តាលឱ្យមនុស្ស ១៦នាក់បាត់បង់ជីវិត

Liny Chan January 21, 2025 21/01/2025

(ហ្សាការតា)៖ មន្រ្តីនៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយតំបន់ និងប៉ូលិសឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែមករានេះថា ការអិលបាក់ដីក្នុងទីក្រុង Pekalongan ភាគកណ្តាលនៃកោះ Java បណ្តាលឱ្យមនុស្សចំនួន ១៦នាក់ បាត់បង់ជីវិត និងរបួស ១០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Bergas Caturasi បានប្រាប់ប៉ុស្តិ៍ព័ត៌មានក្នុងស្រុកថា ការបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់ខាងលើនេះ។ ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន ត្រូវបានរារាំងដោយសារតែភ្លៀងធ្លាក់។ លោកគូសបញ្ជាក់ថា «ការស្វែងរកកំពុងបន្ត ពីព្រោះយើងមិនមានពេលវេលាច្រើន។ យើងកំពុងធ្វើការប្រណាំង ជាមួយនិងស្ថានភាពអាកាសធាតុ ក្នុងតំបន់រងគ្រោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ចេញបទបញ្ជាប្រតិបត្តិ លុបចោលសិទ្ធិទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ សម្រាប់កូនជនអន្តោប្រវេសន៍ខុសច្បាប់

Liny Chan January 21, 2025 21/01/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅ​លុបចោល សិទ្ធិទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ សម្រាប់ទារកណាក៏ដោយ ឱ្យតែកើតនៅលើទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើត ឬ birthright citizenship មានន័យថា នរណាក៏ដោយ ឱ្យតែកើតនៅក្នុងសហរដ្ឋអាមេរិក ឬដែនដីរបស់អាមេរិក គឺមានឋានៈជាពលរដ្ឋអាមេរិក ដោយស្វ័យប្រវត្តិ។ សព្វថ្ងៃ សិទ្ធិនេះត្រូវបានការពារដោយ វិសោធនកម្មទី១៤ រដ្ឋធម្មនុញ្ញអាមេរិក។ យ៉ាងណាមិញ តាមរយៈបទបញ្ជាប្រតិបត្តិខាងលើ លោក ត្រាំ ចង់ឱ្យកែសម្រួល ការបកប្រែនិយមន័យនៃសិទ្ធិនោះ ឱ្យមានន័យថា ក្មេងដែលកើតនៅលើទឹកដីអាមេរិក ប៉ុន្តែមានឪពុកម្តាយជាជនអន្តោប្រវេសន៍ខុសច្បាប់ គឺមិនអាចទទួលបានសញ្ជាតិស្វ័យប្រវត្តិទេ។ ក្រុមអ្នកជំនាញផ្នែកច្បាប់ភាគច្រើន បានឯកភាពគ្នាថា លោក ត្រាំ នឹងមិនអាចបញ្ចប់សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើតនោះ តាមរយៈបទបញ្ជាប្រតិបត្តិឡើយ ហើយវានឹងបង្កឱ្យមានការតវ៉ាក្តីក្តាំងយ៉ាងស្មុគស្មាញ ចាប់ពីតុលាការជាន់ទាប រហូតដល់តុលាការកំពូល។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចលុបចោលសិទ្ធិនេះបាន ប៉ុន្តែវានឹងតម្រូវឱ្យមានការបោះឆ្នោតគាំទ្រ​ក្នុងសំឡេង២ភាគ៣ ទាំងនៅក្នុងរដ្ឋសភា និងនៅក្នុងព្រឹទ្ធសភាអាមេរិក ហើយមានការយល់ព្រមពី ៣ភាគ៤ […]

លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាលើកទី២

Liny Chan January 21, 2025 21/01/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី២០ ខែមករា ហើយនេះក៏ជាលើកទី២ ផងដែរ លោក ត្រាំ ដកសហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសធំជាងគេបំផុតនៅលើពិភពលោក ចេញពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការសម្រេចចិត្តរបស់លោក ត្រាំ បានធ្វើឱ្យសហរដ្ឋអាមេរិកចូលរួមជាមួយអ៉ីរ៉ង់ លីប៊ី និងយេម៉ែន ដែលសុទ្ធសឹងជាប្រទេសមិនចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនេះ មានគោលដៅរឹតត្បិតការកើនឡើងកម្ដៅផែនដីកុំឱ្យកើនឡើងលើស ១.៥អង្សាសេ។ ក្នុងថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដក ទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងតាមពាក្យសន្យា នៅចំពោះមុខអ្នកគាំទ្រនៅទីលាន Capital One Arena ក្នុងទីក្រុងវ៉ាស៊ីនតោន។ «ខ្ញុំកំពុងដកសហរដ្ឋអាមេរិកជាបន្ទាន់ចេញពីភាពអយុត្តិធម៌ នោះគឺ កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានភាពលម្អៀង»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ជាមួយការបន្ថែមថា «សហរដ្ឋអាមេរិកនឹងមិនបង្កការខូចខាតដល់ឧស្សាហកម្មរបស់ខ្លួនឯង ក្នុងពេលដែលចិនកំពុង បញ្ចេញឧស្ម័នពុលដោយគ្មានទោសពៃអ្វីនោះឡើយ»។ គួរបញ្ជាក់ថា អំឡុងអាណត្តិទី១ លោក ត្រាំ ក៏ធ្លាប់បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសផងដែរ តែលោក ចូ បៃដិន បាននាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ ក្នុងឆ្នាំ២០២១ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក៕ […]

ទីបំផុត! លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិកជាផ្លូវការ

Liny Chan January 21, 2025 21/01/2025

(វ៉ាស៊ីនតោន)៖ នៅទីបំផុត លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅក្នុងពិធីដ៏ឱឡារិកមួយនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នេះគឺជាអាណត្តិទីពីររបស់លោក ត្រាំ ក្នុងការដឹកនាំប្រទេសមហាអំណាចមួយនេះ ប៉ុន្តែមិនមែនជាអាណត្តិជាប់គ្នាទេ បន្ទាប់ពីលោកបានចាញ់ការបោះឆ្នោតក្នុងឆ្នាំ ២០២០ តែបានវិលត្រឡប់មកឈ្នះវិញយ៉ាងស្វិតស្វាញក្នុងការបោះឆ្នោតឆ្នាំ ២០២៤។ ពិធីស្បថចូលកាន់តំណែងបានប្រព្រឹត្តទៅក្រោមការចូលរួមពីមន្ត្រីកំពូលៗ មេដឹកនាំអន្តរជាតិ អ្នកការទូត មហាសេដ្ឋីពិភពលោក ព្រមទាំងប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់។ ការវិលត្រឡប់មកកាន់តំណែងកំពូលរបស់មហាសេដ្ឋីរូបនេះ ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏ធំធេងសម្រាប់អ្នកគាំទ្ររបស់លោក ខណៈអ្នកខ្លះទៀតនៅតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយរបស់លោក។ ទោះជាយ៉ាងណា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់សហរដ្ឋអាមេរិក ហើយពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរដ្ឋបាលទីពីររបស់លោក ដូណាល់ ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News