ព័ត៌មានជាតិ

ក្នុងខែមេសា ឆ្នាំ២០២៥ គម្រោងវិនិយោគ៥៩ ក្រោមទុន៨៦០លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Liny Chan May 7, 2025 07/05/2025

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។ ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣.៤ពាន់លានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា សម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ក្រោយថៃផ្ទុះជំងឺអង់ត្រាក់លើសត្វពាហនៈ

Liny Chan May 7, 2025 07/05/2025

(ភ្នំពេញ)៖ បើទោះបីជាបច្ចុប្បន្ន កម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ (គោ-ក្របី) ក្តី, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែឧសភានេះ។ ក្រសួងកសិកម្មបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ នៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សៀមរាបរបស់កម្ពុជា ក្លាយជាគោលដៅទេសចរណ៍លេចធ្លោជាងគេ លើថ្នាលលក់សំបុត្រយន្តហោះ Ulysse របស់បារាំង

Liny Chan May 6, 2025 06/05/2025

(ភ្នំពេញ)៖ Ulysse ជាថ្នាលលក់សំបុត្រយន្តហោះរបស់បារាំង បានផ្សព្វផ្សាយថា ខេត្តសៀមរាប របស់ប្រទេសកម្ពុជា បានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមជាងគេបំផុត។ នៅដើមឆ្នាំនេះ ការ Search រកគោលដៅទេសចរណ៍លេចធ្លោជាងគេ គឺកម្ពុជា មានកំណើនរហូតដល់ ៧០៦%។ ថ្នាល់លក់សំបុត្រយន្តហោះដ៏ល្បីរបស់បារាំងនេះ បានផ្សព្វផ្សាយថា ឆ្ងាយពីភាពអ៊ូអរនៃទីក្រុងធំៗ ទីក្រុងអាថ៌កំបាំង [សៀមរាប] នេះទាក់ទាញភ្ញៀវទេសចរ ជាមួយនឹងបេតិកភណ្ឌប្រវត្តិសាស្ត្រ ប្រាសាទដ៏អស្ចារ្យ និងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍។ ប៉ុន្តែ​អ្វី​ទៅ​ជា​នៅ​ពី​ក្រោយ​ប្រជាប្រិយភាព​នេះ? ស្វែងយល់ជាមួយពួកយើងដើម្បីដឹងពីមូលហេតុដែល ធ្វើឱ្យខេត្តសៀមរាបក្លាយជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ សៀមរាប៖ ទីក្រុង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​នឹង​បេតិកភណ្ឌ​ដ៏​ល្អឯក សៀមរាបជាទីក្រុងមួយលាយឡំជាមួយប្រពៃណី និងភាពទំនើបបញ្ចូលគ្នា ដែលអាចឱ្យភ្ញៀវទេសចរស្វែងយល់ពីវប្បធម៌ខ្មែរ និងអាចរីករាយនឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលកាន់តែទំនើប។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គោល​ដៅ​នេះ​ពេញ​និយម ​គឺ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ដ៏​ល្អឯង គឺប្រាសាទអង្គរវត្ត។ អង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO គឺជាកន្លែងទេសចរណ៍ដ៏សំខាន់បំផុតក្នុងខេត្តសៀមរាប។ ជាមួយនឹងបូជនីយដ្ឋានដូចជា អង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម តំបន់នេះពោរពេញដោយប្រាសាទដ៏អស្ចារ្យដែលទាក់ទាញ អ្នកទស្សនានៅក្នុងសម័យមួយផ្សេងទៀត ព្រមទាំងជាសក្ខីភាពនៃអាណាចក្រដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រអាស៊ី គឺអាណាចក្រខ្មែរ។ តើ​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឱ្យ​សៀមរាប​ជោគជ័យ? ការស្វែងរកតាមអ៊ីនធឺណិតបានផ្ទុះឡើងយ៉ាងខ្លាំង ជាមួយនឹងការកើនឡើង ៧០៦ភាគរយ។ ភ្ញៀវទេសចរជាច្រើនឥឡូវនេះស្វែងរកទិសដៅនេះសម្រាប់សកម្មភាពប្លែកៗ និងបរិយាកាសដ៏ល្អឯករបស់ខេត្តសៀមរាប។ សៀមរាបអាចទាក់ទាញទេសចរវ័យក្មេង និងចម្រុះកាន់តែច្រើនដែលចង់ស្វែងយល់ពីវប្បធម៌ខ្មែរ […]

អាមេរិកដាក់ទណ្ឌកម្មលើ មេដឹកនាំកងជីវពលនៅមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងការឆ-បោកអនឡាញ

Liny Chan May 6, 2025 06/05/2025

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ា ដោយកំណត់លើមេទ័ពម្នាក់ និងកូនប្រុសពីរនាក់ រួមទាំងកងជីវពលរបស់មេទ័ពម្នាក់នោះ ជុំវិញការសម្របសម្រួល ដល់បទល្មើសឆបោកតាមអនឡាញ ដែលផ្តោតលើជនជាតិអាមេរិក ការជួញដូរមនុស្ស និងការរត់ពន្ធឆ្លងព្រំដែន។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ ២០២៥។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា ទណ្ឌកម្ម​នេះ ​ត្រូវ​បាន​ដាក់​លើ​កងកម្លាំងជាតិ​ការ៉ែន (Karen National Army), មេដឹកនាំកងកម្លាំងនេះ គឺលោក Saw Chit Thu និង​កូនប្រុស​ពីរ​នាក់​របស់​គាត់។ ក្រោមការដឹកនាំរបស់លោក Saw Chit Thu កងកម្លាំង Karen National Army បានគ្រប់គ្រងតំបន់មួយនៅជាប់ព្រំដែនថៃ-ភូមា ជាយូរណាស់មកហើយ គឺទីប្រជុំជនព្រំដែន Myawaddy ដែលគេស្គាល់ថាជាជម្រកនៃក្រុមឆបោកតាមអនឡានជាច្រើន។ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Michael Faulkender គូសបញ្ជាក់ថា «បទល្មើសឆបោកតាមអនឡាញ ដូចជាប្រតិបត្តិការរបស់កងកម្លាំង Karen National Army បង្កើតប្រាក់ចំណូលរាប់ពាន់លានសម្រាប់មេខ្លោងឧក្រិដ្ឋជន និងសហការីរបស់ពួកគេ ដោយការបោកប្រាស់លុយពីជនរងគ្រោះ […]

កម្ពុជានាំចេញអង្ករជិត ៣០ម៉ឺនតោន និងនាំចេញស្រូវ ៣លានតោន ទទួលបានចំណូលជាង ៩០០លានដុល្លារ ក្នុងរយៈ ៤ខែដើមឆ្នាំនេះ​

Liny Chan May 6, 2025 06/05/2025

(ភ្នំពេញ)៖ ក្នុង​រយៈពេល៤ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណ ២៨២ ៣១៣ តោន ​ទទួលបានទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារសហរដ្ឋអាមេរិក។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ។ ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេសបានបរិមាណចំនួន ៤០ ២៩១ តោន គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហៅទូរស័ព្ទទៅ​នាយករដ្ឋមន្ត្រីអូស្ត្រាលី អបអរសាទរការឈ្នះឆ្នោតជាថ្មី

Liny Chan May 6, 2025 06/05/2025

(ភ្នំពេញ)៖ នារសៀលអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានហៅទូរស័ព្ទទៅលោក អាន់តូនី អាល់បានី (Anthony Albenese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរ​សាទរ​ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្ស​ពលករ​អូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ សម្តេចមហាបវរធិបតី បានគូសរំលេចថា លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី និងបន្តគាំទ្រលោកឱ្យធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក អាន់តូនី អាល់បានី កម្ពុជា និងអូស្ត្រាលី នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ បន្តរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ

Liny Chan May 6, 2025 06/05/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ បន្តរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យបានទាន់ពេលវេលា។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh news ទទួលបាន។ ក្រសួងបានបញ្ជាក់ថា ការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។ ចំពោះការខកខានក្នុងការ ពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមកំណត់ខាងលើ ក្រសួងនឹងចាត់វិធានការ ផាកពិន័យស្របតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងប្រកាសអន្តរក្រសួងលេខ៤៩៨ សហវ.ប្រក.អទច ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផាកពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលលោក ត្រាំ ឧបត្ថម្ភលុយក្នុងម្នាក់ ១០០០ដុល្លារសម្រាប់ជនភៀសខ្លួន ដែលស្ម័គ្រចិត្តចាកចេញពីសហរដ្ឋអាមេរិក

Liny Chan May 6, 2025 06/05/2025

(វ៉ាស៉ីនតោន)៖ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងថា រដ្ឋបាលលោក ត្រាំ នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១ ០០០ដុល្លារ ហើយជួយឱ្យបានធ្វើដំណើរត្រឡប់ទៅវិញ សម្រាប់ជនចំណាកស្រុកណាដែលស្ម័គ្រចិត្ត ចាកចេញពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦​ ខែឧសភា ឆ្នាំ ២០២៥។ ក្រសួងសន្តិសុខមាតុភូមិបានឱ្យដឹងទៀតថា ការផ្តល់ប្រាក់ឧបត្ថម្ភ និងចេញថ្លៃសំបុត្រយន្តហោះដល់ជនចំណាកស្រុក ដែលស្ម័គ្រចិត្តត្រឡប់ទៅវិញនេះ នឹងចំណាយតិចជាងការនិរទេស ពោលការចំណាយជាមធ្យម គិតទាំងការចាប់ខ្លួន ការឃុំខ្លួន និងការនិរទេស ចំណាយអស់ប្រហែល ១៧ ០០០ដុល្លារ។ រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានបញ្ជាក់ថា «បើនៅទីនេះដោយខុសច្បាប់ ការដែលព្រមចាកចេញដោយខ្លួនឯងគឺរឿងដ៏ប្រសើរ ជាវិធីសាស្រ្តសុវត្ថិភាព និងសន្សំសំចៃបំផុត ចៀសវាងត្រូវចាប់ឃុំខ្លួន»។ គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បាននិរទេសមនុស្សចំនួន ១៥២ ០០០នាក់ ចាប់តាំងពីថ្ងៃទី២០ ខែមករា ដែលចំនួននេះគឺទាបជាង ១៩៥ ០០០នាក់ ក្នុងចន្លោះពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំមុន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ចូ បៃដិន៕ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរគ្រប់រាជធានីខេត្ត ត្រួតពិនិត្យជាប្រចាំ ទៅលើរោងចក្រសហគ្រាស បង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ ដោយមិនឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម

Liny Chan May 6, 2025 06/05/2025

(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានីខេត្ត ជាពិសេសខេត្តជាប់ទន្លេ និងសមុទ្រ ត្រូវយកចិត្តចំពោះសកម្មភាពរបស់រោចក្រ សហគ្រាសនានា ដែលបង្ហូរទឹក ចូលក្នុងប្រភពទឹកសាធារណៈ ត្រូវរៀបចំប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ មុននឹងបង្ហូរចេញពីរោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបហាបវរធិបតី មានប្រសាសន៍ថា ការរៀបចំគ្រប់គ្រងឱ្យបាននូវការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបង្ហូរចូលប្រភពទឹកសាធារណៈ គឺមានសារៈសំខាន់ណាស់ បើមិនដូច្នេះទេ នឹងផ្តល់ផលប៉ះពាល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ក្នុងផលិតកម្មឧស្សាហកម្ម នានា។ ជាក់ស្តែងកាលពីពេលកន្លងទៅ ក៏មានរោងចក្រមួយនៅខេត្តបាត់ដំបង ធ្លាប់បង្ហូរទឹកកខ្វក់ ដោយមិនបានធ្វើប្រព្រឹត្តិកម្ម ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ។ សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា «ចឹងកិច្ចការងារនេះ សូមឱ្យយកចិត្តទុកដាក់ ជាពិសេសរាជធានីខេត្តរបស់យើង និងជាពិសេសនៅតាមបណ្តាខេត្តដែលជាប់ទន្លេ និងសមុទ្រ ធ្វើយ៉ាងរោងចក្រសហគ្រាសដែលនៅជិតនោះ បង្ហូរទឹកចូលត្រូវធ្វើយ៉ាងម៉េចឱ្យទឹកនោះត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មឱ្យបាន»។ សម្តេចបានកត់សម្គាល់ថា មានរោងចក្រមួយចំនួនបានផលិតនូវវត្ថុធាតុដើមដែលមានសារធាតុគីមីខ្ពស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងការបង្ហូរទឹកកខ្វក់ចូលទឹកប្រភពទឹកសាធារណៈ។ សម្តេច បានណែនាំដល់ មន្ទីរបរិស្ថាន និងមន្ទីរជំនាញរបស់ខេត្ត នីមួយៗ ត្រូវត្រួតពិនិត្យជាប់ជាប្រចាំ និងមិនត្រូវមានការយោគយល់ចំពោះរោងចក្រ សហគ្រាសដែលប្រព្រឹត្តខុសឡើយ។ សម្តេចបន្ថែមថា […]