ព័ត៌មានជាតិ

ការប្រណាំងរទះគោសាឡីក្នុងខេត្តកំពង់ស្ពឺ ក្រើនរម្លឹកឲ្យក្មេងជំនាន់ក្រោយ ចូលរួមថែរក្សាអភិរក្ស និងវប្បធម៌ប្រពៃណីជាតិ

Liny Chan April 8, 2025 08/04/2025

(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺបានបង្កើតព្រឹត្តិការណ៍ និងរម្លឹកពិធីប្រណាំងរទេះសាឡីគោលឿន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមចិញ្ចឹមគោ ដែលវត្តមាននៃរទេះគោ ជាច្រើនបានមកចូលរួម។ គេសម្គាល់វត្តមានរទះគោក្នុងដែនកម្ពុជារវាង ១៧០០ឆ្នាំ និង៧០០ឆ្នាំ មុនគ្រឹស្តសករាជកន្លងមក ហើយការប្រណាំងនេះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លើទីលានមួយកន្លែងស្ថិតក្នុងភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមន ក្នុងគោលបំណងរម្លឹកដល់ក្មេងៗជំនាក់ឲ្យបានស្គាល់។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការប្រណាំងរទេះសាឡី ឬគោលឿននេះ គឺមានដើមកំណើត និងដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ។ គោលបំណងចម្បង នៃការប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥ គឺចូលរួមអភិរក្ស លើកស្ទួយអភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ននូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ យោងតាមប្រវត្តិខ្មែរក្នុងអាណាចក្រនគរភ្នំ បានខ្ចីយានជំនិះពីពួកឥណ្ឌា (រទះ) ចាប់តាំងពីសតវត្ស រ៍ទី១នៃគ្រឹស្តសករាជមកម៉្លេះ។ ដោយមានការនិយមពីជនជាតិខ្មែរ ដែលចំនួនភាគច្រើន ជាកសិករនោះបានជាការប្រើរទេះគោ ឬក្របីនៃគ្រឹស្តសករាជ និងត្រូវបានបន្តរហូតដល់បច្ចុប្បន្ន។ នាសម័យបុរអង្គរក៏ដូចជា សម័យអង្គរដែរ រទេះគោខ្មែរបានបំពេញតួនាទីយ៉ាងសំខាន់បំផ្តក្នុងសង្គមខ្មែរ។ រទេះគោនេះមិន ត្រឹមតែក្នុងការដឹកជញ្ជូន និងសង្គមកិច្ចប៉ុណ្ណោះទេតែថែមទាំងមានការពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ។តាមរយៈចម្លាក់ប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ នៃគ្រឹស្តសករាជ […]

អភិបាលខណ្ឌព្រែកព្នៅ បន្តចុះចែកបន្លែស្រស់ៗ ប្រេងឆា និងអង្ករ ជូនប្រជាពលរដ្ឋខ្វះខាត នៅក្នុងមូលដ្ឋានសង្កាត់សំរោង ប្រមាណ ៦០០កញ្ចប់

Liny Chan April 8, 2025 08/04/2025

(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នាព្រលឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានបន្តចុះចែកបន្លែស្រស់ៗច្រើនមុខ-ប្រេងឆា ប្រមាណ៦០០កញ្ចប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ខណៈចុះចែកបន្លែដល់មុខផ្ទះប្រជាពលរដ្ឋនេះដែរ លោក ធឹម សំអាន បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា បើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាបន្ទាន់ណាមួយ សុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយ តាមជាក់ស្ដែងជូនភ្លាម។ ប៉ុន្តែ បើមិនហ៊ានចូលស្នាក់ការគណបក្សប្រជាជនទេ សូមបងប្អូនអញ្ជើញទៅរកសាលាសង្កាត់ ឬសាលាខណ្ឌ នោះនឹងមានមន្ត្រីចាំទទួលដោះស្រាយជូន។ នាឱកាសនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏សូមឱ្យគ្រួសារទាំងអស់ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានខ្ពស់ជាងគេនៅកម្ពុជា ភ្ជាប់រវាងខេត្តពោធិ៍សាត់ និងកោះកុង សម្រាប់រយៈពេល៧ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Liny Chan April 8, 2025 08/04/2025

(ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន លេខ២៨ស្ពាននៃគម្រោងផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា រយៈពេល ៧ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ មុននិងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នៅក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានលេខ២៨នេះ ក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសាធារណការ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមានតំណាងក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ជាមួយនឹងការប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានខ្ពស់ជាងគេនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា ការអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺសម្រាប់​តែរថយន្ត គ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗ ត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។ […]

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី រង់ចាំលទ្ធផលការចរចារវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិក

Liny Chan April 7, 2025 07/04/2025

(ព្រះសីហនុ)៖ កិច្ចប្រជុំពិភាក្សាជាមួយ អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីតំណាងក្រសួង-ស្ថាប័ននានា ក្នុងរដ្ឋបាលតំបន់ និងវិនិយោគិន លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងរង់ចាំដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយជូនវិនិយោគិន នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានសង្ខេប ស្តីពីវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុរួចមក វិនិយោគិនដែលអញ្ជើញមកពីតំណាងក្រុមហ៊ុនផ្សេងៗ ក៏បានលើកឡើងនូវបញ្ហាមួយចំនួន រួមមាន៖ ១) បញ្ហាប្រឈមដែលក្រុមហ៊ុនបាន និងកំពុងជួបប្រទះ, ២) ការកង្វល់ទៅលើបញ្ហាពន្ធ ដែលសហរដ្ឋអាម៉េរិកបានកំណត់មកលើប្រទេសកម្ពុជា នាពេលថ្មីៗនេះ, និង ៣) សំណូមពរមួយចំនួនផងដែរ។ ជាការឆ្លើយតប លោក ជា វុទ្ធី បានបញ្ជាក់នូវទិដ្ឋភាពពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ និងការផ្តល់កិច្ចសម្រួលនានា ជូនអ្នកវិនិយោគ របស់មន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ឆ្លៀតក្នុងឱកាសនេះដែរ លោកបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា […]

ក្រសួងធម្មការ និងសាសនា ចេញសេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

Liny Chan April 7, 2025 07/04/2025

(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ, ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំស្តីពី ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖ * ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មហាសង្ក្រាន្ត ម៉ោង ៤:៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំម្សាញ់ សប្តស័ក* ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃវ័នបត* ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវនាំមុខរថយន្ដសង្គ្រោះបន្ទាន់ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ 

Liny Chan April 7, 2025 07/04/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ពីសំណាក់យុវជនមួយក្រុម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃផ្សេងទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាការចូលរួមចំណែកល្អក្នុងសង្គម ប៉ុន្ដែសូមកុំធ្វើបន្ដទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ពោលទុកភារកិច្ចឲ្យសមត្ថកិច្ច និងរថយន្ដស៉ីរ៉ែន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្អូនម្នាក់គាត់មានក្រុមម៉ូតូ នៅពេលមានរថយន្ដសង្គ្រោះគាត់ជិះបើកផ្លូវ ប៉ុន្ដែយើងសុំគាត់កុំឲ្យធ្វើអ៊ីចឹងព្រោះអាចប៉ះគេ។ គាត់មានទឹកចិត្តល្អណាស់ ប៉ុន្ដែអ្វីដែលគាត់ធ្វើអាចប៉ះគ្រោះថ្នាក់ ព្រោះគាត់ជិះបើកផង ជ្រែចុះឡើងគ្រោះថ្នាក់ពេលខ្លះ។ អ៊ីចឹងខ្ញុំថា ល្អណាស់ទឹកចិត្តនេះ ប៉ុន្ដែវាលំបាកកុំអី អ្នកបើកផ្លូវសុំទុកតែប៉ូលិស ឬឡានស៉ីរ៉ែនបានហើយកុំចាំបាច់មានម៉ូតូបែបនេះ វាអាចគ្រោះថ្នាក់ដល់អ្នកដទៃ»។ សូមជម្រាបថា កន្លងទៅមានយុវជនមួយក្រុមបាននាំគ្នាជិះម៉ូតូ ដែលមានបំពាក់ភ្លើងដូចកម្លាំងសមត្ថកិច្ច តែងតែជិះនាំមុខរថយន្ដសង្គ្រោះបន្ទាន់ ដែលជាការជួយសម្រួលឲ្យរថយន្ដសង្គ្រោះនោះ ធ្វើដំណើរបានលឿននៅពេលមានការ កកស្ទះចរាចរណ៍ ឬមានមធ្យោបាយច្រើននៅលើដងផ្លូវ។ ប៉ុន្ដែការជួយសម្រួលផ្លូវឲ្យរថយន្ដសង្គ្រោះបន្ទាន់ពីសំណាក់ក្រុមយុវជននោះ ពេលខ្លះបានបង្កឲ្យមានការប៉ះពារដោយកាយវិការ ឬសម្ដីមិនសមរម្យជាមួយអ្នកដំណើរផ្សេងទៀត ហើយខ្លះទៀតជ្រុលហួសលើសពីតួនាទីភារកិច្ច។ ទោះជាយ៉ាងណាក្ដី នៅពេលនេះសកម្មភាពរបស់ក្រុមយុវជនខាងលើ ត្រូវបានសមត្ថកិច្ចហាមឃាត់ […]

ខេត្តចំនួន ៧របស់ប្រទេសថៃ ប្រឈមមុខនឹងព្យុះភ្លៀងរដូវក្តៅ

Liny Chan April 7, 2025 07/04/2025

(បាងកក)៖ ការព្យាករបានព្រមានថា ខេត្តចំនួន ៧នៅភាគកណ្តាល ភាគឦសាន និងភាគខាងជើងប្រទេសថៃ អាចមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង នៅថ្ងៃចន្ទ និងដល់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post។ នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ខេត្តទាំង ៧នោះរួមមាន Chaiyaphum, Loei, Lop Buri, Nakhon, Ratchasima, Phetchabun, Phitsanulok និង Saraburi។ នាយកដ្ឋានក៏បានណែនាំដល់ប្រជាជននៅផ្នែកខាងលើនៃប្រទេស បន្ថែមលើអ្នកនៅក្នុងខេត្តទាំង ៧ ចៀសវាងធ្វើដំណើរចេញទៅក្រៅពេលកំពុងមានភ្លៀង។ នៅឯទីក្រុងបាងកក មានសេចក្តីរាយការណ៍ អំពីភ្លៀងធ្លាក់ក្នុងសង្កាត់ចំនួន ១២ នាថ្ងៃចន្ទ ប៉ុន្តែត្រូវបានគេរំពឹងថានឹងថយចុះមកវិញ ក្នុងមួយសប្តាហ៍នេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ស្រុក Chai Badan ទីក្រុង Lop Buri គឺជាកន្លែងដែលក្តៅបំផុត នៅក្នុងប្រទេស ដោយសីតុណ្ហភាពឡើងដល់កម្រិត ៤០.៨អង្សាសេ ។ បន្ទាប់មកទៀតគឺ ៤០.៣អង្សាសេនៅស្រុក Wichien Buri ខេត្ត Phetchabun […]

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីគង់សម្រាកពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង

Liny Chan April 7, 2025 07/04/2025

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ព្រះអង្គទាំងទ្វេនឹងស្តេចយាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីព្រះអង្គគង់សម្រាកពិនិត្យព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នាអំឡុងពេលព្រះមហាក្សត្រ ស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្ដីទី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន៖ ឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ធ្លាក់ចូលសមុទ្រ បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ៣នាក់ទៀតនៅរស់

Liny Chan April 7, 2025 07/04/2025

(តូក្យូ)៖ ឆ្មាំសមុទ្រជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៧ ខែមេសា ថា មនុស្ស៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ ១គ្រឿង បានធ្លាក់ចូលសមុទ្រ នៅភាគនិរតីប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មានមនុស្សសរុប៦នាក់ បានស្ថិតនៅលើឧទ្ធម្ភាគចក្រនោះ ឆ្ពោះទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Fukuoka ចេញពីកោះ Tsushima នៃតំបន់ Nagasaki កាលពីរសៀលថ្ងៃអាទិត្យ កន្លងទៅ។ ប៉ុន្មានម៉ោងក្រោយដាច់ការទាក់ទង មនុស្សទាំង៦នាក់ ត្រូវបានប្រទះឃើញ រួមជាមួយឧទ្ធម្ភាគចក្រខាងលើ ដោយនាវាល្បាត១គ្រឿង។ អ្នកជំងឺអាយុ៨៦ឆ្នាំ សមាជិកគ្រួសារអាយុ៦៨ឆ្នាំ និងវេជ្ជបណ្ឌិតអាយុ៣៤នាក់ ត្រូវបានរកឃើញក្នុងសភាពសន្លប់មិនដឹងខ្លួន ហើយក្រោយមកត្រូវបញ្ជាក់ថា បានស្លាប់ ខណៈមនុស្ស៣នាក់ទៀត នៅដឹងខ្លួនតោងជាប់នឹងឧទ្ធម្ភាគចក្រ។ គួរបញ្ជាក់ថា បើតាមសារព័ត៌មានជប៉ុន Asahi Shimbun កាលពីខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ១គ្រឿង ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនដូចគ្នា ក៏បានធ្លាក់ផងដែរទៅលើដី នៅក្នុងតំបន់ Fukuoka ហើយផ្តាច់ជីវិតមនុស្ស២នាក់ ជិះនៅលើនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រយ័ត្នឱ្យបានខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសត្រូវបិទអគ្គិសនីមុនចេញពីផ្ទះ

Liny Chan April 7, 2025 07/04/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នា ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងរដូវប្រាំងនេះទៅលើរឿងអគ្គីភ័យឆាបឆេះជាពិសេស​នារដូវ​​ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឧបករណ៍ដែលអាចបង្ករជាអគ្គិភ័យមុនពេលចាគចេញពីផ្ទះ។ សម្តេចមហាបវរធិបតី ហ៊ុន ណែត គូសបញ្ជាក់ថាបែបនេះ ធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសដូនេះនេះ «ចំណុចមួយទៀតរដូវនេះជារដូវប្រាំង សូមប្រយ័ត្នរឿងអគ្គីភ័យ ហើយជាពិសេសរដូវចូលឆ្នាំ បងប្អូនដែលធ្វើដំណើរទៅលេងស្រុកសូមឱ្យប្រយ័ត្ន​ប្រយែង​រឿងអគ្គិសនី គួរដលចោលទាំងអស់ទៅ កុំភ្ជាប់វានៅជញ្ជាំង ព្រោះអាដូតចោលនេះហើយវាអាចឆេះ ជាពិសេសខ្សែសាកថ្ម ពេលសាកហើយដកវាចេញទៅ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគនរបាលរាជធានីខេត្ត ផ្នែកសង្គ្រោះគ្រោះអគ្គីភ័យ មានកងទ័ព សាលារាជធានី មានកងពល ៧០ និងអង្គភាពផ្សេងៗដែលមានឡានទឹក​ សូមត្រៀម​លក្ខណៈត្រៀមជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ស្របជាមួយនឹងការត្រៀមនេះ សូមប្រជាពលរដ្ឋធ្វើការបង្ការគឺល្អជាងការឆ្លើយតប ព្រោះនៅពេលមានបញ្ហាអគ្គីភ័យកើតឡើងហើយប៉ះពាល់មិនត្រឹមខ្លួន​ឯងនោះទេ គឺប៉ះពាល់ដល់អ្នកដ៍ទៀតផង ហើយមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិនោះទេ អាចឈានដល់ការបាត់បង់ជីវិតថែមទៀតផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News