ព័ត៌មានអន្តរជាតិ

លោក អានុទីន ទទួលស្គាល់ថាមិនអាចហាមឃាត់ការដឹកប្រេងឥន្ធនៈចេញពីឡាវ ទៅកាន់កម្ពុជានោះទេ

Liny Chan December 16, 2025 16/12/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ បានទទួលស្គាល់ថាថៃមិនអាចរារាំងការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវ ដោយឆ្លងកាត់តាមច្រកព្រំដែន Chong Mek កុំឱ្យត្រូវបានបង្វែរដឹកទៅកាន់កម្ពុជាបាននោះទេ។ នេះបើតាមសារព័ត៌មានថៃ PBS។ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន យោធាភូមិភាគ២របស់ថៃ បានដាក់បម្រាមលើការដឹកប្រេងឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រឆ្លងកាត់តាមច្រកព្រំដែន Chong Mek ចូលទៅកាន់ប្រទេសឡាវ សំដៅទប់ស្កាត់កុំឱ្យបញ្ជូនបន្តទៅកាន់កម្ពុជា ដើម្បីគាំទ្រដល់បន្តធ្វើប្រតិបត្តិការយោធានៅសមរភូមិ។ លោក អានុទីន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដើម្បីវាយតម្លៃលើ ស្ថានការណ៍ចុងក្រោយ និងពិភាក្សាអំពីបញ្ហានៃការផ្គត់ផ្គង់ដែលត្រូវបានដឹកទៅ​ឱ្យកម្ពុជាដោយកប៉ាល់មានជនជាតិថៃជាម្ចាស់កម្មសិទ្ធិ និងរថយន្តដឹកប្រេងឆ្លងកាត់តាមច្រក Chong Mek។ លោក Prasert Sinsukprasert ជាលេខាធិការអចិន្ត្រៃយ៍វិស័យថាមពលរបស់ថៃ បាននិយាយថាបច្ចុប្បន្នមិនមានប្រេងឥន្ធនៈត្រូវបានដឹកចេញពីថៃតាមផ្លូវគោក ឬតាមផ្លូវសមុទ្រទៅ ឱ្យកម្ពុជាឡើយ។ លោកបន្ថែមថារដ្ឋមន្ត្រីថាមពលឡាវបានធានាជាមួយថៃថាប្រេងឥន្ធនៈនាំចូលពីថៃនឹងត្រូវបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះ ខណៈកម្ពុជាពឹងផ្អែកលើ ការនាំចូលប្រេងឥន្ធនៈពីវៀតណាម ចិន និងសិង្ហបុរី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក អាន់វ៉ា៖ ម៉ាឡេស៊ីកំពុងសម្របសម្រួលកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងព្រំដែនថៃ-កម្ពុជា

Liny Chan December 15, 2025 15/12/2025

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថាម៉ាឡេស៊ីកំពុងសម្របសម្រួលកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ក្នុងគោលបំណលបិទបញ្ចប់អរិភាព ទាំងឡាយនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ក្នុងកម្មវិធីមួយនៅឯវិទ្យាស្ថាន International Institute of Advanced Islamic Studies លោក អាន់វ៉ា បានកត់សម្គាល់ថា «យើងកំពុង សម្របសម្រួល និងតាមដានកិច្ចប្រឹងប្រែង។ ពួកគេ (ថៃ និងកម្ពុជា) បានស្នើឱ្យលើកពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលដំបូងឡើយគ្រោងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះ។ ដូច្នេះយើងបាន លើកពេលកិច្ចប្រជុំ ប៉ុន្តែយើងនៅតែអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយនេះជារឿងសំខាន់បំផុត»។ កាលពីថ្ងៃទី១៤ ខែធ្នូ យោធាថៃបានប្រកាសថាខ្លួនកំពុងពិចារណាលើការបិទខ្ទប់ការនាំចេញប្រេងទៅកាន់កម្ពុជា។ នៅពេលត្រូវបានសាកសួរពីបញ្ហានេះ លោក អាន់វ៉ា បានឆ្លើយថាកិច្ចចរចាកំពុងធ្វើឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​លោក អាន់វ៉ា ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានលើកពេល ខណៈជម្លោះថៃ-កម្ពុជាកាន់តែឡើងកម្ដៅ

Liny Chan December 15, 2025 15/12/2025

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ថាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានលើកពេល ខណៈជម្លោះព្រំដែនរវាងកម្ពុជា និងថៃមិនបានថមថយនោះទេ ហើយមានការព្រួយបារម្ភថាជម្លោះនឹងកើនឡើងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Malay Mail។ កិច្ចប្រជុំពិសេសដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារស្អែក ត្រូវបានរំពឹងថានឹងមានការចូលរួមពីបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដែលកំពុងកើតឡើងដែលបាន សម្លាប់មនុស្សរាប់សិបនាក់នៃភាគីជម្លោះទាំងសងខាង។ ប៉ុន្តែ លោក អាន់វ៉ា បាននិយាយថាថៃ និងកម្ពុជាបានស្នើសុំឱ្យលើកពេលជាបណ្ដោះអាសន្ន។ លោក អាន់វ៉ាបានបន្ថែមថាម៉ាឡេស៊ី នៅតែបន្ត សម្របសម្រួល និងជំរុញឱ្យប្រទេសទាំង២បញ្ឈប់ការប្រយុទ្ធគ្នា។ លោក អាន់វ៉ា ក៏បានបង្ហើបឱ្យដឹងដែរថារូបលោកបន្តរក្សាការទំនាក់ទំនងជាមួយថៃ និងកម្ពុជាឈរលើមូលដ្ឋានជាប់លាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដំឡើងពន្ធគយលើថៃនិងកម្ពុជា ប្រសិនបើមិនព្រមត្រឡប់ទៅរកបទឈប់បាញ់

Liny Chan December 15, 2025 15/12/2025

(ញូវយ៉ក)​៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធគយសាជាថ្មីលើថៃ និងកម្ពុជា ប្រសិនបើប្រទេសទាំង២ មិនព្រមបញ្ឈប់សង្រ្គាមទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តចេញផ្សាយដោយសាររព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥។ សេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើបទសម្ភាសន៍របស់លោក ត្រាំ ជាមួយកាសែតអាមេរិក Wall Street Journal កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទើបតែបានគំរាមដំឡើងពន្ធគយកាលពីជាង ១០នាទីមុន…ដើម្បីដោះស្រាយជម្លោះដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា និងថៃ»។ លោក ត្រាំ បានបន្ថែមទៀតថា លោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា «ប្រសិនបើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា នោះខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ហើយខ្ញុំនឹងដំឡើង ពន្ធគយលើប្រទេសរបស់ពួកអ្នកថែមទៀត។ គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ»។ អ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងគោរពអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ ជាមួយការព្រមានថាលោកនឹងរកមុខអ្នកទទួលខុសត្រូវ ប្រសិនបើចាំបាច់ដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នា និងធានាឱ្យបាននូវសន្តិភាពយូរអង្វែង។ ​ សូមជំរាបថា […]

បវរកញ្ញាថៃ Miss World 2025 អំពាវនាវឱ្យមានសន្តិភាព រវាងកម្ពុជា​ និងថៃ !

Liny Chan December 15, 2025 15/12/2025

(បាងកក)​៖ បវរកញ្ញាថៃ Miss World 2025 នាង Opal Suchata Chuangsri បានអំពាវនាវឱ្យមានសន្តិភាពរវាងកម្ពុជា និងថៃ ដោយបានជំរុញឱ្យមានការជជែកដេញដោលដ៏ក្ដៅគគុកមួយនៅលើ បណ្ដាញទំនាក់ទំនងសង្គមថៃ នៅចំពោះមុខការដុតបញ្ឆេះគំនិតជាតិនិយម និងជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ នាង Opal បានធ្វើការអំពាវនាវឱ្យរកសន្តិភាព អំឡុងពិធីទទួលពានរង្វាន់ Global Leadership Achievement Award នៅឯកម្មវិធី the Global Leadership Summit (GLS) ឆ្នាំ២០២៥ ក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ។ នៅក្នុងកម្មវិធីនោះ បវរកញ្ញាថៃរូបនេះក៏បានជំរុញឱ្យផងដែរឱ្យមេដឹកនាំជ្រើសរើសសន្តិភាពជាជាងសង្រ្គាម និងគិតគូរពីមនុស្សធម៌ជាជាងសង្រ្គាម។ សារមួយនេះទទួលបានការសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រសន្តិភាព តែរងការរិះគន់ពីប្រជាជនថៃមួយចំនួនដែលគាំទ្រយោធាថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ប្តេជ្ញាសង.សឹក ក្រោយកងទ័ពអាមេរិកបាត់បង់ជីវិត ក្នុងការវាយប្រហាររបស់ក្រុម ISIS នៅប្រទេសស៉ីរី

Nisaiy KP December 14, 2025 14/12/2025

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការសងសឹកវិញ បន្ទាប់ពីទាហានអាមេរិក២នាក់ និងជនស៉ីវិលជាអ្នកបកប្រែម្នាក់ បានបាត់បង់ជីវិត នៅតំបន់ភាគកណ្តាលប្រទេសស៉ីរី ដោយសារស្នាដៃក្រុមភេរវករ ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅសេតវិមានដូច្នេះថា «យើងនឹងសងសឹកវិញ» ហើយក្រោយមក លោកបានបង្ហោះសារ​លើបណ្តាញ Truth Social ថា ប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa មានការខឹងសម្បារជាខ្លាំង ចំពោះករណីវាយប្រហារនេះ ដែលកើតឡើងក្នុងប្រទេសរបស់លោក។ ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា ហៅកាត់ថា CENTCOM បានប្រកាសថា កងទ័ព២នាក់ និងអ្នកបកប្រែម្នាក់ បានស្លាប់ ក្រោយសមាជិក ISIS ដែលធ្វើសកម្មភាពតែម្នាក់ឯង បានបើកការបាញ់ប្រហារលើក្បួនល្បាតរួមរវាងអាមេរិកនិងស៉ីរី។ ប្រព័ន្ធផ្សព្វផ្សាយ​របស់ស៉ីរី បានរាយការណ៍ថា ករណីវាយប្រហារនោះកើតឡើងនៅទីក្រុង Palmyra។ បើតាម CENTCOM ខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់ភ្លាមៗ ខណៈទាហានអាមេរិក៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ […]

សម្ដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃថា ក្បាលគ្រាប់ធ្លាក់ក្នុងមន្ទីរពេទ្យនោះជាក្បាលគ្រាប់ក្លែងក្លាយ, គ្រាប់ដែលថៃបាញ់មកជាគ្រាប់ពិត ហើយបរិវេណមន្ទីរពេទ្យក៏ជាពេទ្យពិតដែរ

Liny Chan December 12, 2025 12/12/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីកម្ពុជាបានចេញមកទាត់ចោលសម្ដីរបស់អ្នកនាំក្រសួងការពារជាតិថៃ ដែលថាក្បាលគ្រាប់ធ្លាក់ក្នុងបរិវេណមន្ទីរពេទ្យនៅស្រុកសំពៅលូន ខេត្តបាត់ដំបង គឺជាក្បាលគ្រាប់ក្លែងក្លាយ ហើយក៏ជាបរិវេណមន្ទីរពេទ្យក្លែងក្លាយដែរ។ ឆ្លើយតបជាមួយសម្ដីរបស់ភាគីថៃបែបនេះ មន្រ្តីបានបញ្ជាក់ថា ក្បាលគ្រាប់របស់ថៃដែលបាញ់ចូលដីកម្ពុជានោះ គឺជាក្បាលគ្រាប់ពិតប្រាកដ ហើយបរិវេណដែលបាញ់ចូលនោះ ក៏ជាមន្ទីរពេទ្យយ៉ាងពិតប្រាកដ។ ផ្ទុយទៅវិញ មានតែអ្នកនាំពាក្យក្រសួងការពារជាតិថៃទេ ដែលប្រឌិតព័ត៌មានបំភ័ន្ដសាធារណមតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

វ៉េណេស៊ុយអេឡា គ្រោងដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

Liny Chan December 12, 2025 12/12/2025

(ការ៉ាកាស)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋសភានៃប្រទេសវ៉េណេស៊ុយអេឡា បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីលុបចោលច្បាប់ដែលបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ដោយបើកផ្លូវឆ្ពោះទៅរកការដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ ២០២៥។ ប្រធានរដ្ឋសភា លោក Jorge Rodriguez និយាយថាច្បាប់នេះនឹងមានប្រសិទ្ធិភាពភ្លាមៗ។ ប្រធានាធិបតី លោក Nicolas Maduro ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើការលុបចោល ដូច្នេះវ៉េណេស៊ុយអេឡា អាចជូនដំណឹងផ្លូវការដល់ ICC អំពីបំណងដកខ្លួនចេញនេះ។ អំឡុងសម័យប្រជុំសភា លោក Rodriguez បានចោទប្រកាន់ ICC ថាកំពុងធ្វើសកម្មភាពបម្រើផលប្រយោជន៍ ឱ្យចក្រពត្តិនិយមអាមេរិកខាងជើង ហើយថាច្បាប់នេះនឹងបង្ហាញដល់ពិភពលោក អំពីភាពគ្មានប្រយោជន៍នៃ ICC។ គួរបញ្ជាក់ថា ICC កំពុងស៉ើបអង្កេតអំពីការរំលោភសិទ្ធិមនុស្ស ក្នុងប្រទេសវ៉េណេស៊ុយអេឡា។ នៅឆ្នាំ ២០២០ រដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយថា មានមូលដ្ឋានសមហេតុផលដើម្បីជឿថាមន្ត្រីរដ្ឋាភិបាល និងយោធាវ៉េណេស៊ុយអេឡា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ ២០១៧។ […]

ជប៉ុន អះអាងថាយន្ដហោះចម្បាំងចិនដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅលើយន្ដហោះចម្បាំងរបស់ខ្លួន

Nisaiy KP December 7, 2025 07/12/2025

(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ បាន​អះអាងថាយន្ដហោះចម្បាំងចិនបានដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅលើយន្ដហោះចម្បាំងជប៉ុន នៅលើដែនទឹកអន្តរជាតិ ស្ថិតនៅក្បែរកោះ Okinawa ដោយថ្កោលទោសថានេះជាសកម្មភាពដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅឯសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានហៅសកម្មភាពរបស់យន្ដហោះចម្បាំងចិនជាសកម្មភាពដ៏គ្រោះថ្នាក់ និងជារឿងគួរឱ្យសោកស្ដាយបំផុត។ តាមប្រមុខការពារជាតិជប៉ុន ទីក្រុងតូក្យូបានដាក់កំណត់ទូតតវ៉ា និងប្រាប់ចិនកុំឱ្យមានសកម្មភាពបែបនេះកើតឡើងសាជាថ្មី។ ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថាមិនមានការខូចខាត ឬអ្នករងរបួសនៅក្នុងឧបទ្ទវហេតុទាំង២លើកដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញនោះទេ។ ក្រសួងបានបញ្ជាក់ទៀតថា ឧបទ្ទវហេតុលើកទី១បានកើតឡើងនៅលើដែនទឹកស្ថិតនៅក្បែរកោះ Okinawa ដោយយន្ដហោះចម្បាំងចិន J-15 ដែលធ្វើប្រតិបត្តិការចេញពីនាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning បានដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅលើយន្ដហោះចម្បាំងជប៉ុន F-15 មួយគ្រឿងដែលកំពុងធ្វើប្រតិបត្តិការបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាយន្ដហោះចម្បាំងចិនហោះបំពានចូល ដែនអាកាសជប៉ុន។ ចំណែក ២ម៉ោងក្រោយមក ឧបទ្ទវហេតុលើកទី២ បានកើតឡើងនៅពេលយន្ដហោះចម្បាំងចិន J-15 មួយគ្រឿងដែលធ្វើប្រតិបត្តិការពីនាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning បើកដំណើរការប្រព័ន្ធរ៉ាដាកំណត់រ៉ាដាលើយន្ដហោះចម្បាំងមួយគ្រឿងផ្សេងទៀតរបស់ជប៉ុន។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងតូក្យូកំពុងមានជម្លោះការទូតនឹងគ្នា ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកាដែលថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនប្រើកម្លាំងយោធាវាយតៃវ៉ាន់។ ការដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅ គឺជាជំហានដ៏សំខាន់មួយ […]

ភ្លេីងឆេះព្រៃក្នុងរដ្ឋ New South Wales ប្រទេសអូស្រ្តាលី ជំរុញឱ្យប្រជាជនភៀសខ្លួនចេញពីផ្ទះសម្បែង

Nisaiy KP December 7, 2025 07/12/2025

(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី បានណែនាំឱ្យអ្នកស្រុកជម្លៀសខ្លួន ដោយសារតែភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និងកំពុងរាលដាលពាសពេញផ្ទៃដីរាប់សិបហិកតា នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ New South Wales ជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្រ្តាលី ។ ការប្រកាសអាសន្នត្រូវបានដាក់ចេញសម្រាប់តំបន់ Phegans Bay និង Woy Woy នៃឆ្នេរសមុទ្រភាគកណ្តាលរបស់រដ្ឋ ដែលមានប្រជាជនច្រើនជាង ៣៥០ ០០០នាក់ ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស៉ីដនី។ បេីតាមអាជ្ញាធរ មានភ្លើងឆេះព្រៃជាង ៥០កន្លែងទូទាំងរដ្ឋ គិតត្រឹមល្ងាចថ្ងៃសៅរ៍ រួមទាំងនៅតំបន់ Upper Hunter ដែលស្ថិតក្រោមកម្រិតអាសន្នខ្ពស់ ដោយភ្លេីងបានឆេះអស់ជិត ១០ ០០០ហិកតា។ សារព័ត៌មាន Australian Broadcasting Corp រាយការណ៍ថា ផ្ទះចំនួន ១៦ខ្នងត្រូវបាត់បង់ក្នុងភ្លើងឆេះព្រៃ ដែលរាលដាលពេញតំបន់។ ការិយាល័យឧតុនិយមជូនដំណឹងថា រលកកំដៅនាថ្ងៃសៅរ៍ក្នុងរដ្ឋ New South […]