ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានចោទប្រកាន់់ពីបទប្រមាថព្រះមហាក្សត្រ ប៉ុន្តែមិនទាន់ច្បាស់ថា សំណុំរឿងនេះនឹងឡើងដល់តុលាការដែរឬអត់ទេ

Khmerpress February 6, 2024 06/02/2024

(បាងកក)៖ មន្រ្តីថៃបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប៉ូលិសថៃបានដាក់ពាក្យចោទប្រកាន់ លើអតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីបទប្រមាថអង្គព្រះមហាក្សត្រ ជុំវិញពាក្យសម្តីដែលរូបលោកធ្លាប់និយាយ កាលពីជិត១ទសវត្សរ៍មុន ប៉ុន្តែភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើសំណុំរឿងនឹងត្រូវឡើងដល់តុលាការ ដែរឬយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ថាក់ស៉ីន បានវិលត្រឡប់ពីការនិរទេសខ្លួនវិញ កាលពីខែសីហា ឆ្នាំមុន ហើយត្រូវបានតុលាការថៃកាត់ទោសភ្លាមៗ ឱ្យជាប់ពន្ធនាគារពាក់ព័ន្ធសំណុំរឿងពុករលួយ និងរំលោភអំណាចយូរមកហើយ។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តី ចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៦ នៅពេលដែលលោក ត្រូវបានគេធ្វើរដ្ឋប្រហារយោធា។ ក្រោយចូលពន្ធនាគារបានមួយភ្លែត លោក ថាក់ស៉ីន ក៏ត្រូវ​បានបញ្ជូនទៅកាន់មន្ទីរពេទ្យរបស់ប៉ូលិស ហើយកំពុងបន្តសម្រាកនៅទីនោះ បន្ទាប់ពីបានទទួលការវះកាត់យ៉ាងហោច២លើក។ លោក Prayuth Pecharakun អ្នកនាំពាក្យការិយាល័យអគ្គព្រះអាជ្ញាថៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខាងប៉ូលិសបានដាក់ពាក្យចោទប្រកាន់ប្រឆាំងលោក ថាក់ស៉ីន កាលពីចុងខែមុន ជុំវិញការអត្ថាធិប្បាយដែលរូបលោកបានធ្វើឡើង នៅទីក្រុងសេអ៊ូលកាលពី​ឆ្នាំ២០១៥។ បើតាមលោក Prayuth ក្រុមព្រះរាជអាជ្ញាថៃ នឹងរង់ចាំឱ្យប៉ូលិសបញ្ចប់ការស៉ើបអង្កេតរបស់ពួកគេសិន […]

ព្រះមហាក្សត្រចក្រភពអង់គ្លេស King Charles ត្រូវបានធ្វើរោគវិនិច្ឆយប្រឈួនមហារីក

Khmerpress February 6, 2024 06/02/2024

(ឡុងដ៍)៖ ព្រះមហាក្សត្រចក្រភពអង់គ្លេស King Charles ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាប្រឈួនមហារីក ហើយព្រះអង្គនឹង ត្រូវផ្អាករាជកិច្ចមួយចំនួនជាបណ្ដោះអាសន្ន ដើម្បីទទួលការព្យាបាល។ នេះបើតាមការឱ្យដឹងពីរាជវាំង Buckingham កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ រាជវាំង Buckingham បានឱ្យដឹងទៀតថាព្រះអង្គម្ចាស់ Charles មានព្រះជន្ម៧៥ព្រះវស្សា ដែលបានឡើងគ្រងរាជ្យជាមហាក្សត្រចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមាតាគឺមហាក្សត្រិយ៍ Elizabeth បានចាប់ផ្ដើមទទួលការព្យាបាលជាបន្តបន្ទាប់ ហើយ ព្រះអង្គមានព្រះទ័យត្រឡប់ទៅបំពេញព្រះរាជកិច្ចវិញ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។ ការប្រកាសឱ្យដឹងថាព្រះមហាក្សត្រ Charles ប្រឈួនមហារីក កើតមានឡើង ក្រោយព្រះអង្គយាងសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៣យប់ កាលពីខែមករាកន្លងទៅ ជាពេលដែលព្រះអង្គទទួលការព្យាបាលបញ្ហាក្រពេញប្រូស្តាតរីកធំ។ ក៏ប៉ុន្តែ រាជវាំង Buckingham​ មិនបានបញ្ជាក់លម្អិតថាព្រះអង្គប្រឈួនមហារីកអ្វីឱ្យប្រាកដនោះទេ ដោយគ្រាន់តែនិយាយថាព្រះអង្គត្រូវបានធ្វើរោគ វិនិច្ឆយរកឃើញថាប្រឈួនទម្រង់មួយនៃជំងឺមហារីក៕ គួរបញ្ជាក់ថា បើតាមរាជវាំង Buckingham អំឡុងទទួលការព្យាបាល ព្រះមហាក្សត្រ Charles នឹងត្រូវផ្អាករាជកិច្ចមួយចំនួន តែព្រះអង្គនឹងនៅតែ ចាត់ចែងកិច្ចការរដ្ឋសំខាន់ៗ ហើយក៏នឹងបន្តជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi […]

ឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់រុស្ស៉ី ធ្លាក់ចូលបឹងនៃតំបន់ Karelia បណ្តាលឱ្យក្រុមពីឡុតទាំង៣នាក់ បាត់បង់ជីវិត

Naren February 5, 2024 05/02/2024

(មូស្គូ)៖ អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា ឧទ្ធម្ភាគចក្រ Mi-8 ដែលជាកម្មសិទ្ធិរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៉ី បានធ្លាក់ចូលទៅក្នុង បឹងមួយនៃតំបន់ Karelia ស្ថិតនៅភាគខាងជើងប្រទេស បណ្តាលឱ្យក្រុមពីឡុតទាំង៣នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រសួងសង្រ្គោះបន្ទាន់របស់រុស្ស៉ី បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា ឧទ្ធម្ភាគចក្រនេះធ្វើប្រតិបត្តិការដោយក្រុមពីឡុត មានបទពិសោធចំណាយពេលលើផ្លូវហោះហើររាប់ពាន់ម៉ោង។ បំណែកនៃឧទ្ធម្ភាគចក្រដែលបាត់ពីរ៉ាដា កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ត្រូវបានរកឃើញនៅចម្ងាយ ១១គីឡូម៉ែត្រពីច្រាំងបឹង Onega ដែលជាបឹងធំជាងគេទី ២របស់អឺរ៉ុប ក្នុងជម្រៅ ៥០ម៉ែត្រ។ ក្រុមអ្នកមុជទឹក និងយានមុជក្រោមទឹក ដែលបញ្ជាពីចម្ងាយកំពុងត្រូវបានដាក់ពង្រាយ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់អភិបាលតំបន់ លោក Artur Parfenchikov ដលនិយាយថា ក្រុមពីឡុតបានស្លាប់ទាំងអស់។ គួរបញ្ជាក់ថា តំបន់ Karelia ចែកចេញជា ២ផ្នែកគឺ Karelia របស់ហ្វាំងឡង់ និងសាធារណរដ្ឋ Karelia ភាគពាយ័ព្យនៃប្រទេសរុស្ស៉ី ស្ថិតនៅចន្លោះសមុទ្រស និងសមុទ្របាល់ទិក […]

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន បើជាប់ឆ្នោតជាថ្មី

Naren February 5, 2024 05/02/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងដំឡើងពន្ធលើចិនសាជាថ្មី ប្រសិនបើជាប់ឆ្នោតនៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ហើយពន្ធទាំងនោះអាចនឹងត្រូវដំឡើងខ្ពស់ជាង ៦០ភាគរយទៀតផង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News ដោយ នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍ដែលថាលោកអាចនឹងពិចារណាដាក់ទណ្ឌកម្មដំឡើងពន្ធ៦០ភាគរយលើទំនិញចិន ប្រសិនបើលោកជាប់ឆ្នោត លោក ត្រាំ បានអះអាងថាលោកអាចនឹងដំឡើងពន្ធច្រើនជាងនេះទៅទៀត។ គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីចិនរាប់រយពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Foxconn រំពឹងថាឆ្នាំ២០២៤ នឹងធ្វើឲ្យសេដ្ឋកិច្ចក្រុមហ៊ុនប្រសើរឡើង ប៉ុន្តែព្រមានពីកង្វះខាតបន្ទះឈីប AI

Khmerpress February 5, 2024 05/02/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យានានា ដូចជា Foxconn ក៏ដូចជា Apple ជាដើមនោះ បានរំពឹងថា សេដ្ឋកិច្ចក្រុមហ៊ុនក្នុងឆ្នាំ២០២៤នេះ នឹងមានភាពប្រសើរឡើងបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន ក៏ប៉ុន្តែបានព្រមានពីបញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ម៉ាស៉ីនមេ AI ស្របពេលពិភពលោកបច្ចុប្បន្នកំពុងផ្តោតសំខាន់លើបច្ចេកវិទ្យា AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រធានក្រុមហ៊ុន Foxconn លោក Liu Young-way បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា «យើងធ្វើបានយ៉ាងល្អកាលពីឆ្នាំមុន ទោះបីជាយើងមានការខាតបង់ច្រើននៅក្នុងត្រីមាសទីមួយក៏ដោយ។ ចំពោះ​ទស្សនវិស័យ​ឆ្នាំ​នេះ ខ្ញុំ​គិត​ថា​វា​អាច​ល្អ​ជាង​ឆ្នាំ​មុន​បន្តិច»។ លោក Liu បានបន្ថែមថា តម្រូវការសម្រាប់ម៉ាស៊ីនមេឆ្លាតវៃសិប្បនិម្មិត (AI) ជាការពិតណាស់នឹងល្អ ប៉ុន្តែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដោយសារបញ្ហាភូមិសាស្ត្រនយោបាយ នឹងប៉ះពាល់ដល់តម្រូវការផលិតផលអ្នកប្រើប្រាស់។ សមត្ថភាពផលិតបន្ទះឈីបសម្រាប់ម៉ាស៊ីនមេមានកម្រិត ខណៈតម្រូវការកំពុងកើនឡើង។ គួរជម្រាបថា ក្រុមហ៊ុន Foxconn ដែលមានឈ្មោះជាផ្លូវការថា «Hon Hai Precision Industry Co Ltd» នឹងរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី៤ នៅខែក្រោយ នៅពេលដែលក្រុមហ៊ុនេះបានបង្ហាញទស្សនវិស័យសម្រាប់ឆ្នាំ២០២៤នេះ។ ភាគហ៊ុនរបស់ […]

ជើងហោះហើរទាំងអស់ចេញចូលទីក្រុងហាណូយប្រទេសវៀតណាម ត្រូវពន្យារពេលឬបង្វែរគោលដៅ ព្រោះតែការចុះអ័ព្ទខ្លាំងបង្កឡើង​ដោយបញ្ហាបំពុលខ្យល់

Khmerpress February 2, 2024 02/02/2024

(ហាណូយ)៖ នាថ្ងៃសុក្រនេះ ជើងហោះហើរទាំងអស់ចេញនិងចូល អាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម គឺត្រូវបានពន្យារពេល ឬមួយក៏បង្វែរគោលដៅទៅកាន់ទីក្រុងដទៃទៀត ដោយសារតែមានការធ្លាក់ចុះអ័ព្ទខ្លាំង ចំពោះមុខបញ្ហាបំពុលខ្យល់ ដែលកាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីតាមដានសន្ទស្សន៍គុណភាពខ្យល់អន្តរជាតិ IQAir Air Visual បានបង្ហាញថា បរិមាណភាគល្អិតគ្រោះថ្នាក់ ហៅថា PM2.5 នៅក្នុងខ្យល់អាកាសនៃទីក្រុងហាណូយ ស្ថិតនៅកម្រិតខ្ពស់ខ្លាំងនាថ្ងៃសុក្រនេះ គឺ២៥៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ មន្រ្តីអាកាសយានដ្ឋាន Noi Bai International Airport បាននិយាយដូច្នេះថា «ជើងហោះហើរទាំងអស់ ដែលគ្រោងឆ្ពោះមកកាន់ព្រលានយន្តហោះនេះ បាននិងកំពុងត្រូវ​បង្វែរគោលដៅទៅកាន់ទីក្រុងផ្សេង ហើយមិនទាន់មានជើងហោះហើរណា អាចហោះចាកចេញពីព្រលានយន្តហោះបាននៅឡើយទេ នាពេលនេះ»។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ដែលផ្អែកលើប្រភពពីអាជ្ញាធរព្រលានយន្តហោះខាងលើ ជើងហោះហើរប្រហែលកជិត១០០ជើង ដែលត្រូវឆ្ពោះមកនិងចាកចេញពីអាកាសយានដ្ឋាន Noi Bai គឺបានរងការប៉ះពាល់។ ចំណែកឯអាកាសចរណ៍វៀតណាម VietJet បានឱ្យដឹងថា ជើងហោះហើរមួយចំនួនរបស់ខ្លួន ដែលគ្រោងចុះចតនៅទីក្រុងហាណូយ ត្រូវបានបង្វែរគោលដៅទៅកាន់ទីក្រុង Haiphong វិញ។ គួរបញ្ជាក់ថា […]

ប្រទេសចិនបានវ៉ាជប៉ុនក្លាយជាប្រទេសនាំចេញរថយន្តច្រើនជាងគេក្នុងពិភពលោកនៅឆ្នាំ២០២៣

Khmerpress February 2, 2024 02/02/2024

(តូក្យូ)៖ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) បានបង្ហាញកាលពីថ្ងៃពុធថា ចិនបានវ៉ាដាច់ប្រទេសជប៉ុនក្លាយជាអ្នកនាំចេញរថយន្តដ៏ធំបំផុតក្នុងពិភពលោកកាលពីឆ្នាំមុន។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុនថា ប្រទេសជប៉ុនបាននាំចេញរថយន្តចំនួន ៤,៤២លានគ្រឿងក្នុងឆ្នាំ២០២៣ ខណៈដែលសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានរាយការណ៍ក្នុងខែនេះថា ប្រទេសចិនបាននាំចេញចំនួន ៤,៩១លានគ្រឿង។ ទោះយ៉ាងណា ការិយាល័យគយរបស់ប្រទេសចិនបានរាយការណ៍តួលេខនាំចេញខ្ពស់ជាងនេះដោយបានបង្ហាញថា ការនាំចេញរថយន្តមានចំនួន ៥,២២លានគ្រឿងដែលកើនឡើងយ៉ាងខ្លាំងគឺ ៥៨% បើធៀបនឹងឆ្នាំ២០២២។ មិនដូចក្រុមហ៊ុនចិន ក្រុមហ៊ុនផលិតរថយន្តជប៉ុន រួមទាំងក្រុមហ៊ុន Toyota ដែលបានគ្រងដំណែងជាថ្មីកាលពីថ្ងៃអង្គារក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតក្នុងពិភពលោកបើគិតពីចំនួនលក់ ក៏ផលិតរថយន្តយ៉ាងច្រើននៅក្នុងប្រទេសផ្សេងទៀតផងដែរ។ វិស័យរថយន្តរបស់ប្រទេសចិនបានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយផ្នែកធំដោយសារតែការវិនិយោគយ៉ាងច្រើននៅក្នុងរថយន្តអគ្គិសនី ពោលគឺជាវិស័យមួយដែលក្រុមហ៊ុនជប៉ុនមានការប្រុងប្រយ័ត្នជាងចិន។​ ក្រុមហ៊ុនផលិតរបស់ជប៉ុនបានផ្តោតជាយូរមកហើយលើរថយន្តកូនកាត់ដែលរួមបញ្ចូលគ្នានូវថាមពលអាគុយ និងម៉ាស៊ីនចំហេះខាងក្នុង ដែលជាវិស័យមួយដែលក្រុមហ៊ុនជប៉ុនបានលេចធ្លោជាមួយនឹងរថយន្ត Toyota Prius។ ក្រុមហ៊ុនចិន BYD ក្នុងខែនេះដណ្តើមបានមកុដរបស់ក្រុមហ៊ុន Tesla ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេ ដោយទាញយកប្រយោជន៍ពីការគាំទ្ររដ្ឋាភិបាលចិនសម្រាប់វិស័យដែលកំពុងរីកចម្រើននេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុនយក្សអាមេរិក eBay យល់ព្រមបង់ប្រាក់ ៥៩លានដុល្លារ ដើម្បីបញ្ចប់ការចោទប្រកាន់ជុំវិញម៉ាស៊ីនផលិតថ្នំាគ្រាប់ខុសច្បាប់

Khmerpress February 1, 2024 01/02/2024

(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) យក្សអាមេរិក eBay បានយល់ព្រមព្រមបង់ប្រាក់ចំនួន ៥៩លានដុល្លារ ដើម្បីដោះសា្រយការចោទប្រកាន់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកថា ខ្លួនបានលក់ថ្នាំគ្រាប់រាប់ពាន់គ្រាប់ និងម៉ាស៊ីនវេចខ្ចប់ (ប្រើសម្រាប់ការផលិតគ្រឿងញៀនខុសច្បាប់) ដោយមិនគោរពតាមច្បាប់គ្រប់គ្រងសារធាតុពុល (CSA)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា ឧបករណ៍ដែល eBay បានលក់នោះត្រូវបាន ឧក្រិដ្ឋជនប្រើដើម្បីផលិតថ្នាំខុសច្បាប់ រួមទាំងថ្នាំក្លែងក្លាយជាច្រើនទៀតដែលមានសារធាតុ fentanyl ខណៈការធ្វើបែបនេះ គឺជាការរួមចំណែកដ៏ធំធេងដល់វិបត្តិអាភៀននៅសហរដ្ឋអាមេរិក។ ការស៊ើបអង្កេតថ្មីៗនេះ ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានរកឃើញថា eBay បានគេចវេស និងមិនត្រួតពិនិត្យគ្រប់ជ្រុងជ្រោយទៅលើអត្តសញ្ញាណបុគ្គល ដែលបានទិញម៉ាស៊ីនផលិតថ្នាំគ្រាប់ ជាងនេះទៅទៀតក្រុមហ៊ុន e-commerce យក្សនេះមិនបានអនុវត្តតាមច្បាប់ដែលបានកំណត់ និងរាយការណ៍អំពីប្រតិបត្តិការដែលពាក់ព័ន្ធនឹងម៉ាស៊ីនផលិតថ្នាំទៅរដ្ឋបាលអនុវត្តគ្រឿងញៀននោះទេ។ ខណៈបញ្ហានេះ ត្រូវបានរកឃើញថា eBay បានដាក់លក់ថ្នាំដែលមានសារធាតុញៀននៅលើគេហទំព័ររបស់ខ្លួន ចាប់តាំងពីខែតុលា ឆ្នាំ២០១៥ មកម្ល៉េះ ក្នុងនោះគេក៏បានរកឃើញឧបករណ៍ម្យ៉ាងដែលមានសមត្ថភាពខ្ពស់បំផុត ដែលអាចផលិតថ្នាំបានរហូតដល់ទៅរាប់ពាន់គ្រាប់ក្នុងមួយម៉ោងផងដែរ។ ទាក់ទិននឹងបញ្ហានេះ មានមនុស្សជាច្រើនដែលបានទិញថ្នាំគ្រាប់នៅលើគេហទំព័ររបស់ eBay ហើយក្រោយមកត្រូវបានគេរកឃើញ នឹងបានកាត់ទោសពីបទឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន។ តែយ៉ាងណាមកជុំវិញបញ្ហានេះ eBay នៅមិនទាន់បង្ហាញរបាយការណ៍លម្អិតនោះទេ […]

ក្រសួងសុខាភិបាលថៃ ចេញមកព្រមានពីហានិភ័យនៃការញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈ

Khmerpress February 1, 2024 01/02/2024

ថៃ៖ ក្រសួងសុខាភិបាលថៃបានចេញមកព្រមានពីហានិភ័យនៃការទទួលទានស៊ុបសាច់អាំងម៉ូកៈថៈប៊ូហ្វេ ដែលជាអាហារកំពុងតែពេញនិយមខ្លាំងនៅក្នុងចំណោមយុវវ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃទី១ ខែកុម្ភៈនេះ។ បើតាមអ្នកជំនាញផ្នែកសុខភាពចំណីអាហារថៃបានបញ្ជាក់ថា ការញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈប៊ូហ្វេបានធ្វើឲ្យអ្នកទទួលទានទាំងអស់បង្កើតនូវទម្លាប់អាក្រក់ក្នុងការញ៉ាំអាហារមួយចំនួនដូចជា៖ -ញ៉ាំអាហារដែលមានខ្លាញ់ច្រើន ជាពិសេសនោះគឺខ្លាញ់ចេញមកពីសាច់ជ្រូកបីជាន់។ -ញ៉ាំគ្រឿងសមុទ្រច្រើនដែលជាប្រភេទអាហារមានកូលេស្តេរ៉ុលខ្ពស់។ -ដើម្បីឲ្យការញ៉ាំសាច់អាំងកាន់តែមានរសជាតិឆ្ងាញ់ អ្នកទទួលទានភាគច្រើនតែងញ៉ាំបន្ថែមនូវភេសជ្ជៈកំប៉ុង ដែលនៅក្នុងភេសជ្ជៈទាំងនោះគឺមានផ្ទុកជាតិស្ករខ្ពស់ខ្លាំងណាស់។ -ក្នុងពេលញ៉ាំសាច់អាំងអ្នកទទួលទានមួយចំនួនតែងប្រើចង្កឹះតែមួយគូទៅចាប់សាច់ស្រស់ផង ហើយក៏យកមកចាប់សាច់ឆ្អិនញ៉ាំផងដែរ ដែលសកម្មភាពនេះងាយនឹងមានការចម្លងមេរោគពីសាច់ស្រស់ខ្លាំងណាស់។ -រឿងមួយដែលមិនអាចប្រកែកបាននោះគឺអ្នកទទួលទានគ្រប់គ្នាព្យាយាមញ៉ាំអាហារយ៉ាងច្រើនតាមតែអាចធ្វើបានព្រោះវាជាអាហារប៊ូហ្វេ ខណៈការញ៉ាំអាហារច្រើនលើសពីតម្រូវការរាងកាយក៏អាចជះឥទ្ធិពលអាក្រក់ដល់រាងកាយផងដែរ។ បើតាមអ្នកជំនាញថៃបានអះអាងថា សម្រាប់អ្នកឧស្សាហ៍ញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈញឹកញាប់ហើយអនុវត្តទម្លាប់អាក្រក់នៃការទទួលទានអាហារដូចបានជម្រាបជូនខាងលើនេះគឺពួកគេងាយនឹងប្រឈមជាមួយជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Tesla ប្រកាសប្រមូលរថយន្ត ២០ម៉ឺនគ្រឿងទូទាំងសហរដ្ឋអាមេរិក ជុំវិញបញ្ហាលើប្រព័ន្ធកាមេរ៉ាមិនដំណើរការ

Khmerpress February 1, 2024 01/02/2024

(បរទេស)៖​ តាមការចេញផ្សាយរបស់សារព័ត៌មាន AP នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសប្រមូលប្រឡប់មកវិញនូវរថយន្តចំនួន ២០ម៉ឺនគ្រឿង ដើម្បីធ្វើការជួលជុល ក្រោយមានបញ្ហាលើប្រព័ន្ធកាមេរ៉ាបម្រុងមិនដំណើរការ ពោលគឺបញ្ហានេះកើតមានឡើង នៅពេលរថយន្តដាក់លេខថយក្រោយ ដែលជាបញ្ហាសុវត្ថិភាពធំគួរសម ទាមទារឲ្យមានការត្រួតពិនិត្យបន្ថែមពីក្រុមហ៊ុន។ នេះ​បើ​តាម​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយវេអាមេរិក​ (NHTSA)។ ចំពោះរថយន្ត ដែលក្រុមហ៊ុនប្រមូលត្រឡប់ទៅវិញរួមមានម៉ាក Tesla Model Y, Model S, និង Model X ផលិតឡើងចាប់ពីឆ្នាំ២០២៣ ដែលបានបំពាក់នូវប្រព័ន្ធ «Full Self-Driving» Computer 4.0 របស់ក្រុមហ៊ុន Tesla និងដំណើរការលើ Software កំណែ 2023.44.30 ដល់ 2023.44.30.6 ឬ 2023.44.100។ Tesla បានរកឃើញនូវបញ្ហាប្រព័ន្ធកាមេរ៉ាមិនដំណើរការនៅក្នុងខែធ្នូ ហើយបានសម្រេចចិត្តក្នុងការប្រកាសប្រមូលរថយន្តដែលមានបញ្ហានេះមកវិញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ អតិថិជននឹងទទួលបានលិខិតជូនដំណឹងអំពីបញ្ហានេះត្រឹមថ្ងៃទី២២ ខែមីនា។ បើតាម NHTSA បាននិយាយថា ចំនួនរថយន្តដែលរងផលប៉ះពាល់ដោយការប្រមូលមកវិញគឺមានចំនួន ១៩៩,៥៧៥ គ្រឿង […]