(ណៃរ៉ូប៊ី)៖ ការព្យាករដែលចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ពិភពលោកនឹងមានមហាសេដ្ឋីដែលមានទ្រព្យទ្រីលានដុល្លារចំនួន ៥នាក់ក្នុងពេលឆាប់ៗនេះ ខណៈដែលអត្រាកំណើនទ្រព្យសម្បត្តិរបស់អ្នកមានបំផុតកើនឡើងលឿនជាងការប៉ាន់ស្មានកន្លងមក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីវិសមភាពចុងក្រោយដែលចេញផ្សាយដោយអង្គការ Oxfam ថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ នឹងមានមហាសេដ្ឋីទឹកប្រាក់ទ្រីលានយ៉ាងតិចចំនួន ៥នាក់ ដែលខ្ពស់ជាងការព្យាករកាលពីឆ្នាំមុនដែលបានបង្ហាញថា មហាសេដ្ឋីទ្រីលានដំបូងតែម្នាក់ប៉ុណ្ណោះនឹងកើតមាននៅក្នុងរយៈពេលដូចគ្នានេះ។ របាយការណ៍នេះបានបង្ហាញថា៖ «ការកើនឡើងទ្រព្យសម្បត្តិបែបប្រមូលផ្តុំនេះកើតមានឡើងដោយសារការប្រមូលផ្តុំអំណាចផ្តាច់មុខ ដោយមហាសេដ្ឋីនានាកាន់តែមានឥទ្ធិពលលើឧស្សាហកម្ម និងមតិសាធារណៈ»។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់សន្ទស្សន៍មហាសេដ្ឋី Bloomberg ថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឥឡូវនេះគឺជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៤៤៩ពាន់លានដុល្លារ។ បន្ទាប់មកគឺមហាសេដ្ឋីពាន់លានម្នាក់ទៀតគឺជាលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon, លោក Mark Zuckerberg នាយកប្រតិបត្តិ Meta, លោក Larry Ellison ស្ថាបនិក Oracle និងលោក Bernard Arnault ប្រធាន LVHM។ […]