(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platforms ដែលជាមេធំរបស់ Facebook ថ្មីៗនេះបានពង្រីកក្រុមប្រឹក្សាភិបាលរបស់ខ្លួនដោយជ្រើសរើសសមាជិកថ្មីចំនួន ៣នាក់បន្ថែមទៀត រួមទាំងវត្តមានលោក Dana White នាយកប្រតិបត្តិនៃ Ultimate Fighting Championship (UFC) ជាស្ថាប័នប្រដាល់ចម្រុះដ៏លេចធ្លោរបស់អាមេរិក (MMA) ព្រមទាំងជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា សមាជិកថ្មីចំនួន ២នាក់ផ្សេងទៀតរួមមាន លោក Charlie Songhurts ដែលជាវិនិយោគិន និងជាអតីតនាយកជាន់ខ្ពស់របស់ Microsoft, និង លោក John Elkann ដែលជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Exor ដែលកាន់កាប់ដោយគ្រួសារ Agelli របស់អ៊ីតាលី នឹងត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដ៏លេចធ្លោរបំផុតមួយនៅក្នុងវិស័យរថយន្តអឺរ៉ុបដូចជា Ferrari, Stellentis និង Christian Louboutin ព្រមទាំងគ្រប់គ្រងលើវិស័យជាច្រើនទៀត។ ស្របពេលនឹងការចាត់តាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មី CEO […]