ព័ត៌មានអន្តរជាតិ

ទីបំផុត! Apple យល់ព្រមបង់ប្រាក់ ៩៥លានដុល្លារដើម្បីដោះស្រាយបណ្តឹងឯកជនភាព Siri ដែលមានរយៈពេលជាង ១០ឆ្នាំ

Liny Chan January 3, 2025 03/01/2025

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបង់ប្រាក់ចំនួន ៩៥ លានដុល្លារជាប្រាក់សុទ្ធ ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនាដោយគ្មានការយល់ព្រម ខណៈវាជាការរំលោភលើឯកជនភាពអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។ របាយការណ៍បានឱ្យដឹងថា ការដោះស្រាយបឋម ត្រូវបានដាក់នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ នៅតុលាការសហព័ន្ធ Oakland រដ្ឋកាលីហ្វ័រញ៉ា និងទាមទារឱ្យមានការយល់ព្រមពីចៅក្រមស្រុកអាមេរិកលោក Jeffrey White ជាមុនសិន។ យ៉ាងណាមិញជុំវិញ ពាក្យបណ្តឹងនេះគឺកើតចេញពីអ្នកប្រើប្រាស់ iPhone បានត្អូញត្អែរថា Apple តែងតែលួចថតសំឡេងការសន្ទនាជាលក្ខណៈឯកជនរបស់ពួកគេ បន្ទាប់ពីពួកគេបានបើកដំណើរការ Siri ដោយអចេតនា ហើយបានបង្ហាញការសន្ទនាទាំងនេះទៅកាន់បុគ្គលមួយផ្សេងទៀត ដូចជាអ្នកផ្សាយពាណិជ្ជកម្មជាដើម។ ទន្ទឹមនឹងនេះ មានដើមបណ្តឹងពីរនាក់បានអះអាងថា រាល់ពេលដែលពួកគេសន្ទនា គឺតែងតែឃើញមានលោតពាណិជ្ជកម្មទាំងនោះនៅលើ iPhone។ ជាឧទាហរណ៍ពួកគេនិយាយអំពីស្បែកជើងប៉ាតា Air Jordan និងភោជនីយដ្ឋាន Olive Garden រួមទាំងកន្លែងសម្រាកព្យាបាល គឺតែងតែឃើញការផ្សាយពាណិជ្ជកម្មអំពីផលិតផលទាំងនោះ។ គួរជម្រាបថា បណ្តឹងនេះត្រូវបានចោទប្រកាន់ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ មកម្លេះ ពោលគឺមកដល់ថ្ងៃទី […]

ក្រុមអ្នកស៉ើបអង្កេតកូរ៉េខាងត្បូង សម្រេចផ្អាកទៅវិញការអនុវត្តដីកាចាប់ខ្លួន ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol

Liny Chan January 3, 2025 03/01/2025

(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី៣ ខែមករា ក្រុមអ្នកស៉ើបអង្កេតនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តបញ្ឈប់ទៅវិញ នូវការព្យាយាម​អនុវត្តដីកាចាប់ខ្លួន ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោម​ច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការិយាល័យស៉ើបអង្កេតអំពើពុករលួយ CIO បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងអនុវត្តដីកាចាប់ខ្លួន នាថ្ងៃនេះ គឺការអនុវត្តត្រូវបានកំណត់ថា ហាក់មិនអាចទៅរួចឡើយ ដោយសារតែការប្រឈមមុខគ្នា ហើយក្តីកង្វល់ចំពោះ​សុវត្ថិភាពក្រុមការងារ នៅនឹងកន្លែងផ្ទាល់ ក៏បាននាំទៅរកការសម្រេចចិត្តផ្អាក ការអនុវត្តដីកា»។ នៅថ្ងៃសុក្រនេះ ក្រុមអ្នកស៉ើបអង្កេតដឹកនាំដោយ CIO ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋាន របស់ប្រធានាធិបតី អំឡុងការព្យាយាមអនុវត្តដីកាចាប់ខ្លួន លោក Yoon ដែលចេញដោយតុលាការ។ គួរបញ្ជាក់ថា លោក Yoon Suk Yeol ដែលត្រូវបានសភាព្យួរតំណែង ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កំពុងប្រឈមមុខនឹង ការស៊ើបអង្កេតព្រហ្មទណ្ឌក្រោមបទចោទប្រកាន់បះបោរ។ ការិយាល័យ CIO មានពេលរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីអនុវត្តដីកាចាប់ខ្លួនលោក Yoon៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ប្រឈមមុខដាក់គ្នាជាមួយអង្គរក្សប្រធានាធិបតី ក្នុងការអនុវត្តដីកាចាប់ខ្លួនលោក Yoon

Liny Chan January 3, 2025 03/01/2025

(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋានរបស់ប្រធានាធិបតី នៅថ្ងៃសុក្រ ទី៣ ខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ ក្រុមអ្នកស៊ើបអង្កេតដឹកនាំដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO បានបង្ហាញដីកាចាប់ខ្លួនលោក Yoon ចេញដោយតុលាការ និងការអនុញ្ញាតឆែកឆេរនិវេសនដ្ឋានប្រធានាធិបតី។ ប៉ុន្តែ ប្រធានកងអង្គរក្សការពារប្រធានាធិបតី លោក Park Chong-jun បានបដិសេធមិនឱ្យក្រុមអ្នកស៊ើបអង្កេតចូល ដោយសំអាងលើការរឹតត្បិតចំពោះតំបន់សុវត្ថិភាព។ «រដ្ឋអាជ្ញាមកពីអង្គភាព CIO និងក្រុមអ្នកស៊ើបអង្កេតបានប្រឈមមុខជាមួយកងអង្គរក្សប្រធានាធិបតីនៅខាងមុខ និវេសនដ្ឋាន បន្ទាប់ពីបានឆ្លងរនាំងការពារទី១ និងទី២»។ នេះជាការគូសបញ្ជាក់របស់ប៉ូលិសម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap។ គួរបញ្ជាក់ថា លោក Yoon Suk Yeol ដែលត្រូវបានសភាព្យួរតំណែង ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កំពុងប្រឈមមុខនឹង ការស៊ើបអង្កេតព្រហ្មទណ្ឌក្រោមបទចោទប្រកាន់បះបោរ។ CIO មានពេលរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីអនុវត្តដីកាចាប់ខ្លួនលោក Yoon៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនផលិតថ្នាំ នឹងដំឡើងថ្លៃនៅសហរដ្ឋអាមេរិក លើថ្នាំជាង២៥០ម៉ាក ចាប់ពីថ្ងៃទី១មករា

Liny Chan January 3, 2025 03/01/2025

(ញ៉ូវយ៉ក់)៖ ក្រុមហ៊ុនផលិតថ្នាំ គ្រោងនឹងដំឡើងថ្លៃនៅសហរដ្ឋអាមេរិក លើយ៉ាងហោចណាស់ថ្នាំ២៥០ម៉ាក ក្នុងនោះរួមបញ្ចូលទាំង Pfizer, ថ្នាំព្យាបាលជំងឺកូវីដ-១៩ Paxlovid, Bristol Myers Squibb, ថ្នាំព្យាបាលកោសិកាមហារីក និងវ៉ាក់សាំង មកពីក្រុមហ៊ុនបារាំង Sanofi ផងដែរ ដោយនឹងចាប់ផ្តើមពីឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យ ដែលវិភាគដោយក្រុមហ៊ុនស្រាវជ្រាវការថែទាំសុខភាព 3 Axis Advisors ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ស្ទើតែទាំងអស់ នៃតម្លៃថ្នាំ នឹងកើនក្រោម១០ភាគរយ។ ការកើនឡើងតម្លៃថ្នាំជាមធ្យម ចាប់ពីថ្ងៃទី១ ខែមករា គឺ៤.៥ភាគរយ, ដែលស្របជាមួយនឹង ការកើនឡើងតម្លៃទាំងអស់ជាមធ្យម កាលពីឆ្នាំមុន។ ការកើនឡើងតម្លៃថ្នាំកម្រិតខ្ពស់ គឺជារឿងធម្មតា នៅសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតថ្នាំបានបន្ថយការដំឡើងថ្លៃ បន្ទាប់ពីបានទទួលការរិះគន់យ៉ាងខ្លាំង នៅពាក់កណ្តាលទសវត្សរ៍ចុងក្រោយនេះ។ ការវិភាគរបស់ Reuters អំពីតម្លៃថ្នាំថ្មី បានរកឃើញថា ក្រុមហ៊ុនផលិតថ្នាំ បានចេញឱ្យប្រើប្រាស់ថ្នាំថ្មី នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ គឺមានតម្លៃ៣៥ភាគរយ ខ្ពស់ជាងក្នុងឆ្នាំ២០២២។ ក្រុមហ៊ុនផលិតថ្នាំ ក៏នឹងកាត់បន្ថយតម្លៃថ្នាំមួយចំនួនផងដែរ […]

នាយកក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចេញពីប្រទេស ក្រោយករណីគ្រោះថ្នាក់យន្តហោះបណ្ដាលឱ្យមនុស្ស ១៧៩នាក់បាត់បង់ជីវិត

Liny Chan January 2, 2025 02/01/2025

(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ប៉ូលិសនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសឡើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់អាកាសចរណ៍នេះ បានជួបគ្រោះថ្នាក់ផ្ទុះឆេះ អំឡុងពេលចុះចត កាលពីសប្តាហ៍មុន ហើយផ្តាច់ជីវិតមនុស្ស១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប៉ូលិសនៅខេត្ត South Jeolla ជាទីដែលករណីគ្រោះថ្នាក់យន្តហោះ នៅទីក្រុង Muan បានកើតមានឡើង បាននិយាយថា ក្រុមអ្នកស៉ើបអង្កេត បានសម្រេចដាក់បម្រាមធ្វើដំណើរ លើបុគ្គលចំនួន២រូប ក្នុងនោះរួមមានទាំង CEO Jeju Air គឺលោក Kim E-bae។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសកូរ៉េខាងត្បូង ក៏បានបើកប្រតិបត្តិការចុះឆែកឆេរ នៅការិយាល័យរបស់ Jeju Air និងប្រតិបត្តិករព្រលានយន្តហោះ Muan ផងដែរ។ គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 ១គ្រឿង មានជើងហោះហើរ 7C2216 របស់អាកាសចរណ៍ […]

FBI សង្ស័យករណីរថយន្តបើកបំបុកមនុស្ស ១៥នាក់រហូតបាត់បង់ជីវិត ជាប់ពាក់ព័ន្ធនឹងក្រុម ISIS

Liny Chan January 2, 2025 02/01/2025

(វ៉ាស៉ីនតោន)៖ ទាហានជើងចាស់អាមេរិកម្នាក់ ដែលលើកទង់ជាតិរបស់ក្រុម ISIS ចេញពីរថយន្ត ហើយបើកបុកទៅរបាំងបណ្តោះអាសន្ន ចូលក្នុងសង្កាត់ French Quarter នៃទីក្រុង New Orleans សហរដ្ឋអាមេរិក នៅថ្ងៃបុណ្យចូលឆ្នាំថ្មី បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់ ១៥នាក់ ត្រូវបានក្រុមមន្ត្រីនិយាយថា ប្រហែលជាអនុវត្តដោយមានជំនួយពីអ្នកដ៏ទៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ ២០២៤។ ជនសង្ស័យឈ្មោះ Shamsud-Din Jabbar អាយុ ៤២ឆ្នាំ ជាជនជាតិអាមេរិក មកពីរដ្ឋតិចសាស់ ធ្លាប់ធ្វើការនៅអាហ្វហ្កានីស្ថាន ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយបើករថយន្តបំបុកហ្វូងមនុស្ស។ FBI និយាយថា ប៉ូលិស​បាន​រក​ឃើញ​អាវុធ និង​ឧបករណ៍​បំផ្ទុះ​ដ៏​មាន​សក្ដានុពល​មួយ​នៅ​ក្នុង​រថយន្ត ខណៈ​ឧបករណ៍​បំផ្ទុះ​​ពីរ​ទៀត ត្រូវ​បាន​រក​ឃើញ​នៅ​សង្កាត់ French Quarter។ ការិយាល័យស៉ើបអង្កេតសហព័ន្ធ បានឱ្យដឹងថា ទង់ជាតិ ISIS មានជាប់នឹងខ្លួនជនសង្ស័យ ដែលជំរុញឱ្យមានការស៉ើបអង្កេត លើទំនាក់ទំនងជាមួយអង្គការភេរវករមួយនេះ។ លោក Alethea Duncan ជំនួយការភ្នាក់ងារពិសេសរបស់ FBI ទទួលបន្ទុករឿងក្តីនេះ […]

ឧបទ្ទវហេតុផ្ទុះកាំជ្រួចថ្ងៃឆ្លងឆ្នាំសកល ក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសមួយចំនួន

Liny Chan January 2, 2025 02/01/2025

(វ៉ាស៉ីនតោន)៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បាត់បង់ជីវិត និងប្រហែល ២០នាក់ទៀតរងរបួស នៅពេលដែលកាំជ្រួចខុសច្បាប់បានផ្ទុះឡើង ក្នុងផ្ទះមួយកន្លែងនៃរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក ចំថ្ងៃបុណ្យចូលឆ្នាំសកល។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១ ខែមករា ឆ្នាំ ២០២៥។ នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Honolulu បានឱ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើង មុនពាក់កណ្តាលអធ្រាត្រនៅខាងក្រៅផ្ទះមួយខ្នង ក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុង Honolulu និងមូលដ្ឋានទ័ពអាកាស និងទ័ពជើងទឹករួមគ្នារបស់សហរដ្ឋអាមេរិក។ តាមសេវាសង្គ្រោះបន្ទាន់ មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយជនរងគ្រោះប្រហែល ២០នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អភិបាលក្រុង Honolulu លោក Rick Blangiardi បានឱ្យដឹងថា អ្នកស្លាប់មានចំនួន ៣នាក់។ នាយកដ្ឋានពន្លត់អគ្គីភ័យ កំពុងស៉ើបអង្កេតរកមូលហេតុនៃការផ្ទុះ ហើយនៅមិនទាន់មានព័ត៌មានលម្អិតទេ។ គួរបញ្ជាក់ថា តាមការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមនានា ​​​បង្ហាញឱ្យឃើញ​កាំជ្រួច​ដែលគេដុតទុកចោល បានផ្ទុះឡើង​ពាសពេញ​ទីក្រុង។ ក្រុមមន្ត្រី​រាយការណ៍​ថា​ ក៏មាន​អ្នក​រង​របួសធ្ងន់ ៤នាក់ ​ដោយសារតែការដុតកាំជ្រួច នៅឯកន្លែងផ្សេងទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហរដ្ឋអាមេរិក៖ ឆេះរថយន្ត Tesla Cybertruck ខាងក្រៅសណ្ឋាគាររបស់ លោក Trump នៅទីក្រុង Las Vegas, មនុស្សម្នាក់បាត់បង់ជីវិត

Liny Chan January 2, 2025 02/01/2025

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីនិយាយថា រថយន្ត Tesla Cybertruck មួយគ្រឿងបានផ្ទុះឆេះ នៅខាងក្រៅសណ្ឋាគារ Trump International Hotel Las Vegas កាលពីថ្ងៃពុធសប្តាហ៍នេះ បណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ និងរបួស ៧នាក់ផ្សេងទៀត ហើយប៉ូលិស FBI កំពុងស៉ើបអង្កេតថាតើជាអំពើភេរវកម្ម ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ ២០២៥។ វីដេអូដែលថតដោយអ្នកដែលបានឃើញហេតុការណ៍ បង្ហាញពីរថយន្តឆាបឆេះ ពេលកំពុងចតនៅខាងក្រៅសណ្ឋាគារ។ សណ្ឋាគារក្នុងទីក្រុង Las Vegas មួយនេះ គឺជាផ្នែកនៃបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មាន មេប៉ូលិសក្រុង Las Vegas លោក Kevin McMahill បញ្ជាក់ថា «ទាក់ទងនឹងរថយន្ត Cybertruck សណ្ឋាគាររបស់ លោក ត្រាំ មានសំណួរជាច្រើនដែលយើងត្រូវឆ្លើយ»។ បើតាមភ្នាក់ងារពិសេសរបស់ FBI លោក Jeremy Schwartz […]

តម្លៃមាសធ្លាក់ចុះនៅវៀតណាម តែកើនឡើងខ្ពស់នៅទីផ្សារពិភពលោក

Liny Chan December 31, 2024 31/12/2024

(ហាណូយ)៖ តម្លៃដុំមាសរបស់វៀតណាមបានធ្លាក់ចុះ ០,២៤% មកនៅត្រឹម ៨៤,៥លានដុង (ប្រហែល ៣ ៣១៨,៦១ដុល្លារអាមេរិក) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលតម្លៃមាសពិភពលោកបានកើនឡើងបន្តិច។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសក៏បានធ្លាក់ចុះ ០,២៤% ដែរមកនៅត្រឹម ៨៤,៣លានដុង (ប្រហែល ៣ ៣០៧,១៨ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង។ មួយតម្លៃស្មើនឹង ៣៧,៥ក្រាម ឬ ១,២ អោន។ នៅទីផ្សារពិភពលោកវិញ តម្លៃមាសបានឡើងថ្លៃកាលពីថ្ងៃចន្ទ ខណៈពេលដែលវិនិយោគិនទន្ទឹងរង់ចាំមើលចក្ខុវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលអាចកំណត់ជោគវាសនាមាសនៅឆ្នាំ២០២៥។ តម្លៃមាសដុំសម្រាប់ជួញដូរភ្លាមៗបានកើនឡើង ០,២% ដល់តម្លៃ ២ ៦២៦,៣ដុល្លារក្នុងមួយអោន។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ជួញដូរនាពេលអនាគតរបស់សហរដ្ឋអាមេរិកបានកើនឡើង ០,៣% ដល់ ២ ៦៣៨.៧ដុល្លារក្នុងមួយអោន។ មាសដុំបានកើនឡើងជាង ២៧% ពីដើមឆ្នាំរហូតមកដល់ពេលនេះ និងបានឡើងដល់តម្លៃកំពូល ២៧៩០,១៥ដុល្លារក្នុងមួយអោននៅថ្ងៃទី៣១ ខែតុលា ដែលជំរុញដោយការបន្ធូរបន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក រួមជាមួយនឹងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយផងដែរ។ […]

អាកាសធាតុមិនល្អ វាយលុកផ្នែកខ្លះនៃចក្រភពអង់គ្លេស ចំរដូលកាលប្រារព្ធបុណ្យឆ្លងឆ្នាំសកល

Liny Chan December 31, 2024 31/12/2024

(ឡុងដ៏)៖ អាកាសធាតុមិនល្អ មុនថ្ងៃចូលឆ្នាំសកលមកដល់ បានវាយលុកផ្នែកខ្លះនៃចក្រភពអង់គ្លេស ខណៈអ្នករៀបចំកម្មវិធីឆ្លងឆ្នាំ នៅវិថី Hogmanay នៃរដ្ឋធានី Edinburgh ប្រទេស Scotland បានលុបចោលព្រឹត្តិការណ៍របស់ខ្លួន ក្រោមហេតុផលសុវត្ថិភាពសាធារណៈ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤។ កម្មវិធីឆ្លងឆ្នាំសកល នៅរដ្ឋធានី Edinburgh មានការចាប់ឆ្នោតផ្សងសំណាងយកកញ្ចប់ទេសចរណ៍ដ៏ធំ ហើយបានទាក់ទាញមនុស្សប្រហែល ៣០,០០០នាក់កាលពីឆ្នាំមុន ជាមួយនិងការបាញ់កាំជ្រួច ក៏ដូចជាការប្រគុំតន្ត្រីផងដែរ។ ប៉ុន្តែឆ្នាំនេះ អ្នករៀបចំកម្មវិធីនិយាយថា វាមិនសុវត្ថិភាពទេក្នុងការរៀបចំព្រឹត្តិការណ៍ ដែលគ្រោងទុកសម្រាប់ថ្ងៃចន្ទ និងថ្ងៃចូលឆ្នាំសកលនៅថ្ងៃអង្គារ ដោយសារតែ «ខ្យល់បក់ខ្លាំង និងអាកាសធាតុមិនល្អ»។ ក្រមប្រឹក្សាក្នុងតំបន់និយាយថា ការបាញ់កាំជ្រួចឆ្នាំថ្មីដែលគ្រោងទុក នៅក្នុងទីក្រុងរមណីយដ្ឋានវិស្សមកាល Blackpool ភាគពាយ័ព្យប្រទេសអង់គ្លេស ក៏ត្រូវលុបចោលដែរ ដោយសារតែការព្យាករអំពីខ្យល់បក់ខ្លាំង។ ទីភ្នាក់ងារការពារបរិស្ថាន Sepa របស់ Scotland បានចេញការព្រមានដ៏កម្រ អំពីទឹកជំនន់ធ្ងន់ធ្ងរមានគ្រោះថ្នាក់ដល់ជីវិត សម្រាប់ផ្នែកខ្លះនៃប្រទេស។ ជាមួយគ្នានេះ ការិយាល័យ Met Office របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង […]