សម្តេចតេជោ ហ៊ុន សែន៖ រយៈពេលពីរថ្ងៃមកនេះអ្នកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កើនលើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យ Great Duck

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់រយៈពេលពីរថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ អ្នកជំងកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ បានកើនលើសពីសមត្ថភាពមន្ទីរពេទ្យហ្លូងម៉ែ និងមន្ទីរពេទ្យ Great…

សម្តេចតេជោ ហ៊ុន សែន៖ «គេចង់ថាផ្តាច់ការ ឬរំលោភសិទ្ធិមនុស្សក៏ថាទៅ តែសំខាន់ខ្ញុំការពារអាយុជីវិតពលរដ្ឋមួយប្រទេស»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ក្រុមអ្នកសិទ្ធិមនុស្សមួយចំនួន ដែលបានចោទសម្តេចថា រំលោភសិទ្ធិមនុស្ស នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។ សម្តេចបានថ្លែងថា នរណាចង់ថាសម្តេចផ្តាច់ការ ឬរំលោភសិទ្ធិមនុស្សក៏ថាចុះ សំខាន់ពេលនេះ សម្តេចត្រូវតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋមួយប្រទេស។ ការលើកឡើងរបស់ សម្តេចតេជោ…

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ចុះពិនិត្យទីតាំងចំនួន២បន្ថែមទៀត ដើម្បីត្រៀមដាក់កន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលអាចដាក់បានជាង៥០០គ្រែ

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងចំនួនពីរបន្ថែមទៀត រួមមាន វិទ្យាល័យជាស៊ីម សាមគ្គី និងអគារម៉ូឌែន នៅចាក់អង្រែ ដើម្បីតៀមកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩។ រដ្ឋមន្ដ្រីសុខាភិបាល…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើមនៃប្រសាសន៍ផ្សាយពិសេសព្រឹកនេះ…

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទបន្ទប់ពិគ្រោះព្យាបាលជំងឺ «ស៊ន បូរិន្ទ» នៅក្បែរផ្សារព្រៃទទឹង ស្រុកព្រៃឈរ ក្រោយអ្នកកើតជំងឺកូវីដ១៩បានទៅទីនោះ

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកបណ្ដោះអាសន្ននៅបន្ទប់ពិគ្រោះព្យាបាលជំងឺកូវីដ ស៊ន បូរិទ្ធ ដែលមានទីតាំងនៅក្បែរផ្សារព្រៃទទឹង ស្ថិតក្នុងឃុំព្រៃវៀន ស្រុកព្រៃឈរ ក្រោយអ្នកកើតជំងឺកូវីដ១៩បានទៅទីនោះ។ សេចក្ដីសម្រេចរបស់លោក…

បុគ្គលដែលបង្ហោះវីដេអូប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ តាមបណ្តាញសង្គម TikTok ត្រូវតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

(កំពងស្ពឺ)៖ បុគ្គលម្នាក់ដែលថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម TikTok ប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ត្រូវតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។ យោងតាមដីកាឃុំខ្លួនរបស់លោក ថៃ គឹមនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ជននេះពីបទ «រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់ឲ្យមានការរើសអើង»។ លោកឧត្តមសេនីយ៍ទោ…

អ្នកកើតកូវីដ១៩មួយចំនួន នៅបន្តដើរចេញក្រៅ ទោះបីមន្រ្តីបានទូរស័ព្ទប្រាប់ថាខ្លួនវិជ្ជមាន, អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់មិនលើកលែងឲ្យឡើយ

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលមួយចំនួន ដែលនៅបន្តបំពានដោយនៅដើរចេញក្រៅ និងដើររហេតរហូត បើទោះបីដឹងថា ខ្លួនមានវិជ្ជមានកូវីដ១៩ ក្រោយមន្រ្តីបានទូរស័ព្ទប្រាប់។ អាជ្ញាធរនឹងអនុវត្តតាមច្បាប់ថ្មី និងអនុក្រឹត្យ ស្តីពីវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចំពោះបុគ្គលទាំងនេះ នៅពេលរកឃើញថា បុគ្គលទាំងនេះបានចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន…

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃ១០ ខែមេសានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៨៣នាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៨៣នាក់។ ការកើនឡើងបន្ថែមនៃចំនួននេះ ធ្វើឲ្យអ្នកជំងឺកូវីដ១៩ សរុបនៅកម្ពុជា កើនឡើងដល់ជាង៤ពាន់នាក់…

រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់នៅខេត្តតាកែវ ដែលជាអាជីវករនៅផ្សារអូរឬស្សី និងស្នាក់នៅក្បែរផ្សារ

(តាកែវ)៖ មនុស្សចំនួន៣នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តតាកែវ ដែលជាអាជីវករនៅផ្សារអូរឬស្សី និងស្នាក់នៅក្បែរផ្សារតែម្តង រួចហើយពួកគេបានទៅស្រុកកំណើត។ មនុស្សទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមេសា…

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការជួយដល់គ្រួសារដែលស្លាប់, ឆ្លង និងប៉ះពាល់ដោយកូវីដ១៩, គ្រួសារស្លាប់រដ្ឋជួយបង់ទឹកភ្លើង៥ខែ, ឆ្លងជួយបង់៣ខែ និងធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ជួយបង់២ខែ រួមទាំងឧបត្ថម្ភមួយចំនួន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការអន្តរគម ន៍មួយចំនួនទៀត ដើម្បីជួយដល់គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹកថ្លៃភ្លើងជាដើម។ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីសម្តេចតេជោ…