BREAKING: ថៃមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន២១នាក់ ក្នុងមួយថ្ងៃ និងរកឃើញករណីឆ្លងថ្មីៗជិត១,៩០០នាក់ទៀត

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ២១នាក់បន្ថែមទៀត ខណៈប្រទេសអាស៊ានមួយនេះ កំពុងទទួលការឆ្លងរាតត្បាតរលកទី៣ នៃជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីទទួលបានជោគជ័យរយៈពេល១ឆ្នាំ ក្នុងការគ្រប់គ្រងវា។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន…

BREAKING: គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ វាយប្រហារភាគឦសានជប៉ុន ជិតចំណុចញ័ររញ្ជួយកាលពីឆ្នាំ២០១១

(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័របានវាយប្រហារដែនសមុទ្រ ស្ថិតនៅភាគឦសានប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែពុំមានការចេញសេចក្តីព្រមានថា អាចកើតមានរលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក…

អូស្ត្រាលីហាមអ្នកធ្វើដំណើរពីឥណ្ឌា ចូលមកកាន់ទឹកដីខ្លួន, អ្នកបំពាននឹងត្រូវរងពិន័យ និងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

(ស៊ីដនី)៖ ជនជាតិអូស្ត្រាលីទាំងអស់ និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ (គិតត្រឹមថ្ងៃចាប់អនុវត្តបម្រាម) ដែលមានគម្រោងត្រឡប់មកផ្ទះវិញ នោះនឹងមិនត្រូវបានអនុញ្ញាត ឲ្យចូលមកក្នុងទឹកដីអូស្ត្រាលីឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភា (ដើមសប្តាហ៍ក្រោយ)។ អ្នកដែលបំពានបំរាមនេះ នឹងត្រូវរងការពិន័យជាប្រាក់ និងឈានដល់ជាប់ពន្ធនាគារផងដែរ។…

លោក ចូ បៃដិន សម្រេចបិទខ្ទប់ការធ្វើដំំណើរភាគច្រើន ពីឥណ្ឌាចូលមកកាន់អាមេរិក ដើម្បីទប់ទល់ឥទ្ធិពលរលកកូវីដ-១៩

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសដាក់ចេញនូវការរឹតត្បឹត លើការធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដែលអនុវត្តលើប្រជាជន មិនទាន់មានសញ្ជាតិអាមេរិកភាគច្រើន ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ…

អង្គការសុខភាពពិភពលោកនឹងផ្តល់វិញ្ញាបនបត្រ ឱ្យវ៉ាក់សាំងចិនក្នុងអំឡុងពេលពីរសប្តាហ៍ខាងមុខនេះ

(ប៉េកាំង)៖ នៅថ្ងៃទី២៧ ខែមេសា តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មាន Reuters ឱ្យដឹងថា អង្គការសុខភាពពិភពលោក នឹងសម្រេចចិត្តក្នុងអំឡុងពេលពីរសប្តាហ៍ខាងមុខនេះថា តើនឹងផ្តល់វិញ្ញាបនបត្រប្រើប្រាស់បន្ទាន់ (EUL) សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២ប្រភេទរបស់ប្រទេសចិន គឺវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង…

ចក្រភពអង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន៦០លានដូសបន្ថែម

(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក មែត ហែនខក (Matt Hancock) បាននិយាយថា ចក្រភពអង់គ្លេស បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) ចំនួន៦០លានដូសបន្ថែមទៀត…

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៨៧១នាក់» និងអ្នកជំងឺ ១០នាក់ទៀតបានបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺនេះសរុប ១,៨៧១នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១០នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។…

BREAKING: កំណត់ត្រាថ្មីនៅឥណ្ឌា! មនុស្សជិត «៣៨០,០០០នាក់ឆ្លងកូវីដ-១៩» ខណៈអ្នកជំងឺ «៣,៦៤៥នាក់ស្លាប់» ក្នុងពេលតែ១ថ្ងៃ

(ញូដេលី)៖ ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី៨ ហើយដែលប្រទេសឥណ្ឌាបានប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 ខ្ទង់ ៣សែននាក់ក្នុងមួយថ្ងៃបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់លើស ១៨លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា…

WHO៖ «ប្រទេសឥណ្ឌារ៉ាប់រងជិត៤០% នៃចំនួនករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កាលពីសប្តាហ៍មុន»

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានបន្តកើនឡើង ០៩សប្តាហ៍ជាប់ៗគ្នាមកហើយ ខណៈកាលពីរយៈពេលពេញមួយសប្តាហ៍មុន ៣៨ភាគរយនៃករណីឆ្លងដែលត្រូវបានរាយការណ៍ ឬស្មើនឹង ២,១៧២,០៦៣ករណី គឺស្ថិតនៅក្នុងប្រទេសឥណ្ឌាតែមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ…

ប្រេស៊ីលថាវ៉ាក់សាំងរុស្ស៊ី Sputnik V មានផ្ទុកវីរុសរស់ ដែលនាំឲ្យខ្លួនផ្អាកការនាំចូល, រុស្ស៊ីច្រានចោលការអះអាងនេះ

(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបាននិយាយថា កញ្ចប់វ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ីមួយចំនួន ដែលបញ្ជូនមកកាន់ប្រទេស ប្រេស៊ីលមាន «ផ្ទុកវីរុសផ្ដាសាយនៅរស់»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩…