បទថ្មី «យើងត្រូវតែក្លាហាន» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានបង្ហាញតំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធី ASEAN-Japan Music Festival

ជារឿងដ៏គួរឱ្យរំភើបមួយ ដែលកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទរបស់ខ្លួនបង្ហាញនៅក្នុងកម្មវិធី ONLINE ASEAN-Japan Music Festival។ យោងតាមគេហទំព័រ យូធូប…

ក្រោយប្អូនប្រុស យឿន ពិសី បង្ហោះវីដេអូរៀបរាប់ថា តាំងពីឈ្នះពានមកមិនដែលបានឡើងឆាកដូចគេ ស្រាប់តែលោក គួច ខេវិន បានលើកឡើងបែបនេះ

ថ្មីៗនេះ ប្អូនប្រុស យឿន ពិសី ដែលបានឈ្នះជ័យលាភីពានរង្វាន់ Cambodia’s Got Talent បានធ្វើការបង្ហោះវីដេអូនៅក្នុងគណនីហ្វេសប៊ុក ដោយលើកឡើងថា ខ្លួនបានត្រឹមតែឈ្មោះជាម្ចាស់ជ័យលាភី ប៉ុន្តែមិនបានឡើងកម្មវិធីនានាដូចអ្នកផ្សេង ជុំវិញករណីនេះផងដែរ លោក គួច…

នាំឪពុកចូលផ្ទះថ្មី លោក ករុណា ពេជ្រ បួងសួងសូមអោយមានអភិនិហា អោយឪពុកបានស្គាល់រូបលោក តែ១ម៉ោងក៏អស់ចិត្ត

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ហើយលោកមិនត្រឹមតែជាតារាចម្រៀងដ៏ល្បីប៉ុណ្ណោះទេ ថែមទាំងជាកូនប្រុសដ៏កត្តញ្ញូចំពោះឪពុក ដែលមានជំងឺមិនអាចចងចាំនរណាឡើយ។ ម្សិលមិញនេះផងដែរ លោក ករុណា ពេជ្រ បានរៀបចំនាំលោកឪពុកចូលនៅផ្ទះថ្មី ដែលជាវីឡាដ៏ធំស្កឹមស្កៃ ដែលរូបលោកខិតខំប្រឹងប្រែងសាងសង់ឡើង ដើម្បីរស់នៅជាមួយលោកឪពុក…

រំភើបណាស់ ! តារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង បានជាសះស្បើយពីជំងឺកូវីដ-១៩ វិញហើយ

យោងតាមការបញ្ជាក់ពីលោក វណ្ណា ស័ក្តិ បានឲ្យដឹងថា បាទថ្ងៃនេះខ្ញុំសែនសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ តើបងប្អូនដឹងថាខ្ញុំសប្បាយចិត្តរឿងអីអត់បាទ? ដោយសារតែថ្ងៃនេះខ្ញុំបាទនិងម៉ាក់ជាទីស្រលាញ់របស់ខ្ញុំបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះដ៏សែនកក់ក្តៅរបស់ខ្ញុំវិញបានហើយបាទ😍😍😍 😍😍😍ហើយខ្ញុំនិងម៉ាក់របស់ខ្ញុំពិតជាអរគុណដល់បងប្អូនពូមីងពុកម៉ែតាយាយដែលតែងតែជូនពរអោយខ្ញុំនិងម៉ាក់របស់ខ្ញុំឆាប់ជាសះស្បើយ ហើយឆាប់បានត្រឡប់ទៅផ្ទះវិញ😍😍😍 🙏🙏🙏អរគុណខ្លាំងណាស់😍😍😍 ហើយខ្ញុំបាទក៏🙏🙏🙏សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចពុកជាប្រមុខថ្នាក់ដឹកនាំកំពូល ដែលលោកតែងតែគិតគូរដល់ប្រជាជនទូទាំងប្រទេសយ៉ាងមមាញឹកនិងយកចិត្តទុកដាក់បំផុត… រួមទាំងបងប្អូនពូមីងពុកម៉ែ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺកូវិត១៩នៅគ្រប់មន្ទីពេទ្យតូចធំនៅក្រុងភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗទៀតផង…

មេធាវីការពារក្តី៖ សំណុំរឿងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ កំពុងបន្តតាមនីតិវិធីនៅតុលាការ ខណៈកញ្ញា ពេជ្ររីតា បានដាក់ពាក្យស្នើសុំទម្លាក់ការចោទប្រកាន់លើរូបនាង

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដែលការពារក្តីកញ្ញា មាន ពេជ្ររីតា សូមប្រកាសជូនសាធារណជនជ្រាបថា សំណុំរឿងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ បាននឹងកំពុងមានចំណាត់ការតាមនីតីវិធីនៅសាលាដំបូងរាជធានីភ្នំពេញ…

អ្នកសិល្បៈល្បីៗ សម្តែងក្តីអាឡេះអាល័យ ក្រោយដឹងថា តារាចម្រៀង ស៉ិន ឧត្តមផល្លា ទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវ

(ភ្នំពេញ)៖ ដំណឹងទទួលមរណភាពរបស់តារាចម្រៀង ពោរពេញដោយសមត្ថភាពច្រៀងបានច្រើនភាសា គឺលោកស្រី ស៉ិន ឧត្តមផល្លា បានធ្វើឲ្យមិត្តសិល្បៈរួមអាជីពជាមួយ និងអ្នកគាំទ្រស្ទើរមួយជំហៀងប្រទេស សម្តែងការសោកស្តាយ និងអាឡោះអាល័យជាពន់ពេក ដោយនឹកស្មានមិនដល់ថាតារារូបនេះបានលាចាកលោកយ៉ាងឆាប់រហ័សបែបនេះ។ ក្នុងនោះតារាល្បីៗជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ខណៈខ្លះទៀតបង្ហោះរំឭកពីអនុស្សាវរីយ៍នាពេលកន្លងមក ដូចជាអ្នកនាង…

សោកស្តាយណាស់! តារាចម្រៀង ស៉ិន ឧត្តមផល្លា ទទួលមរណភាព នាព្រឹកមិញនេះ ដោយសារជំងឺកាចសាហាវមួយនេះ

(ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានអ្នកចម្រៀង និងជាតារាសម្ដែងម្នាក់ទៀតហើយ គឺលោកស្រី ស៉ិន ឧត្តមផល្លា ដែលមានសមត្ថភាពច្រៀងបានច្រើនភាសានោះ បានទទួលមរណភាពហើយ នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ។ បើតាមតារាសម្តែង សាវិន ហ្វីលីព ដែលជាមិត្តសិល្បៈរួមអាជីពបានថ្លែងប្រាប់…

ហ្វេនៗនាំគ្នាភ្ញាក់ផ្អើល ក្រោយពីបានឃើញតារាប្រុស ស្រីទាំងអស់នេះនាំគ្នាធ្វើ សកម្មភាពមួយនេះ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេសង្កេតឃើញមានការផ្ទុះ ការចាប់អារម្មណ៍ យ៉ាងខ្លាំងមួយ របស់តារាប្រុស ស្រី ល្បីៗនៅក្នុងប្រទេស កម្ពុជា យើង ធ្វើឲ្យបណ្ដាលអ្នកគាំទ្ររបស់ពួកគេ មានចម្ងល់ខ្លាំងទស្សនាវីដេអូទាំងអស់នោះ ។ ជាមួយគ្នានេះផងដែរ…

ក្រោយរកឃើញបុគ្គលិក៣នាក់ វិជ្ជមានកូវីដ-១៩ ចាងហ្វាងផលិតកម្ម LD សម្រេចផ្អាកដំណើរការក្រុមហ៊ុន រយៈពេល១៤ថ្ងៃ

(ភ្នំពេញ)៖ បុគ្គលិកចំនួន៣នាក់ក្នុងផលិតកម្ម LD ត្រូវបានប្រកាសថាបានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមនោះមានផ្នែក Camera Man និងផ្នែក Producer ម្នាក់។ ទន្ទឹមគ្នានេះ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើតឡើងក្នុងផលិតកម្មលោក លៀក លីដា…

សូមចូលរួមរំលែកទុក្ខផង! លោក ឆន សុវណ្ណរាជ មានទុក្ខជាទម្ងន់ដោយសារអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាព

លោក ឆន សុវណ្ណរាជ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស មានទុក្ខជាទម្ងន់ ដោយសារតែម្តាយបានទទួលមរណៈភាព កាលពីប៉ុន្មានម៉ោងមុននេះ នេះបើយោងទៅតាមការបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក។ លោកបានសរសេររៀបរាប់ថា៖ “ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់…