សង្គម

មិនធម្មតាឡើយ! មកដឹងតម្លៃប្រទាលបាតដៃ ដែលកំពុងតែល្បីខ្លាំង លក់ដាច់រាប់រយគីឡូក្នុងមួយថ្ងៃ

Khmerpress September 30, 2021 30/09/2021

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យើងឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទទួលទានដើមដំបងយក្សរាងសំប៉ែតឬដែលយើងស្គាល់ថាជាប្រទាលបាតដៃនោះ ដែលធ្វើឲ្យប្រទាលបាតដៃនេះផ្ទុះល្បីយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយអ្នកខ្លះចង់ដឹងថា តើប្រទាលនេះមានរសជាតិបែបណា? តាមរយៈហាងលក់ម្ជូរដ៏ល្បីឈ្មោះមួយនៅរាជធានីភ្នំពេញ គឺហាង “ម្ជូរវត្តភ្នំ168” បានឲ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនសម្រុកនាំគ្នាមកទិញប្រទាលបាតដៃ ដើម្បីចង់ភ្លក់រសជាតិរបស់វា ធ្វើឲ្យគាត់លក់ដាច់រហូតដល់រាប់រយគីឡូក្នុងមួយថ្ងៃ ហើយរកប្រទាលលក់មិនគ្រាន់ឲ្យភ្ញៀវផង រីឯតម្លៃរបស់ប្រទាលបាតដៃនេះវិញគឺមានតម្លៃ ១៥,០០០រៀលក្នុង១គីឡូក្រាម។ តាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ហាង “ម្ជូរវត្តភ្នំ168” នាល្ងាចថ្ងៃទី២៨ ខែកញ្ញា បានឲ្យដឹងថា “មិនដឹងគេផ្អើលញាំចឹងសោះ😍ល្ងាចមិញអស់200kgជាងល្ងាចនេះម៉ោង7ជួបគ្នាជិត១តោនទៀតបងប្អូនធានាខ្ចីៗល្អអោយ បងប្អូនទិញវគ្គមុនចាស់អាចយកមកដូរយកខ្ចីបានអធ្យាស្រ័យក្នុងការដឹកជញ្ជូនយឺតភ្ញៀវកម្មង់ច្រើន🙏តែក្រុមដឹកជញ្ជូនយើងខ្ញុំនឹងព្យាយាមអគុណរាល់ការគាំទ្ររបស់លោកអ្នក🙏”៕ ដោយ៖ ខ្មែរណូត

និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សដោយជោគជ័យ ទទួលបានអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកចិត្តពីឧកញ៉ា ឡេង ណាវ៉ាត្រា

Liny Chan September 29, 2021 29/09/2021

និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យដោយជោគជ័យ។ នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះបានអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកចិត្តពីឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស ដែលពិធីប្រគល់អំណោយនេះបានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យជាកិច្ចសហការរវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីររូបកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សានិងចង់ចូលរួមចំណែករំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យលើអគារខ្ពស់ៗជាដើម។ ឯកឧត្ដមហេង សួរ រដ្ឋលេខាធិការ បានកោតសរសើរនិងលើកទឹកចិត្តលើភាពវ័យឆ្លាតរបស់ក្រុមនិស្សិតដែលបានផលិតDrone អាចដឹកមនុស្សបាននោះជាខ្លាំងដោយក្នុងនោះដែរឯកឧត្ដម បានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើ […]

អស្ចារ្យមែន! កូនខ្មែរមួយក្រុមបានបង្ហោះកូនផ្កាយរណបទៅលើអាកាស និងថតទិដ្ឋភាពលើអាកាសបានដោយជោគជ័យ

Khmerpress September 27, 2021 27/09/2021

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sinet Sem បានឲ្យដឹងថា “នេះជារូបថតល្អបំផុតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ។ រូបនេះត្រូវបានថតដោយគំរូកូនផ្កាយរណបដែលសិស្សសាលាE2STEMយើងបានបង្ហោះនៅថ្ងៃនេះ”។ ទំព័រហ្វេសប៊ុក Team Cambodia First Global Challenge បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើគំរូកូនផ្កាយរណប Cubesat ហើយអស់រយៈពេលជាច្រើនសប្តាហ៍ ដោយត្រូវបង្ហោះគំរូកូនផ្កាយរណប Cubesat ឈ្មោះថា Cosmos ក្រោមបេសកកម្ម Advance Weather Station ចេញពីទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៩:០០ព្រឹក ហើយត្រូវចំណាយពេលហោះហើរ ៤ ម៉ោង ទិសដៅពីកើតទៅលិច ធ្លាក់នៅទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រហែលជាម៉ោង១:០០រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ហើយការបង្ហោះនេះគឺជាការបង្ហោះនូវគម្រូកូនផ្កាយរណបចូលទៅលើមេឃ លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាយើង ហើយពួកយើងសង្ឃឹមថាការបង្ហោះនេះនឹងទទួលបានជោគជ័យ ហើយក៏អាចជួយលើកទឹកចិត្តដល់យុវជនកម្ពុជាផងដែរ៕ ប្រភព៖ ខ្មែរណូត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងចូលរៀនថ្នាក់មហាវិទ្យាល័យឆ្នាំនេះ ក្រោយបោះបង់ចោលការសិក្សាអស់ ២០ឆ្នាំ

Liny Chan September 22, 2021 22/09/2021

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញបានប្រកាសជាសាធារណៈនាថ្ងៃទី២១ ខែកញ្ញា នេះថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ។ ការប្រកាសចូលរៀនថ្នាក់បរិញ្ញាបត្ររបស់អ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ស្របពេលដែលលោក ក៏បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយរួមជំនាន់ជាមួយលោកផងដែរ។ ការប្រកាសចូលរៀនជានិស្សិតឆ្នាំទី១ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្សដែលខកខាន ឬរងផលរំខានដោយសារបញ្ហាកូវីដរាតត្បាតក្នុងសហគមន៍ សូមកុំគិតបោះបង់ការសិក្សាឱ្យសោះ បើមានឱកាសត្រូវតែបន្តចូលរៀន ដើម្បីក្លាយខ្លួនជាធនធានមនុស្ស ដែលសង្គមជាតិត្រូវការជាចាំបាច់។ ក្រៅពីបង្កប់នូវខ្លឹមសារអូសទាញយុវជនទូទាំងប្រទេសកុំឱ្យបោះបង់ការសិក្សា ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកំពុងតែបង្កលក្ខខណ្ឌងាយស្រួល ដល់ក្រសួងអប់រំ យុវជន និងកីឡា អាចបើកសាលារៀនក្នុងកម្រិតទូទាំងប្រទេសវិញជាបណ្ដើរៗ អ្នកឧកញ៉ា ដែលធ្លាប់មានប្រវត្តិជាពលករនៅប្រទេសកូរ៉េរូបនេះ ក៏ចង់បញ្ជាក់ប្រាប់យុវជនខ្មែរ ដែលកំពុងស្ថិតក្នុងវ័យសិក្សាទូទាំងប្រទេសថា “គ្មានឡើយពាក្យថា ហួសពេល សម្រាប់អ្នកសិក្សា!”។ បែបណាក្ដី អ្នកឧកញ៉ាដែលមានកូន៣នាក់ មានប្រាក់វាល់លាន ទើបតែមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យរូបនេះ មិនទាន់ដឹងថា លោកជ្រើសមុខជំនាញអ្វី និងចូលរៀននៅសាកលវិទ្យាល័យណាមួយ នៅឡើយនោះទេ។ គួរបញ្ជាក់ថា អាហារូបករណ៍ទាំង ១៥០ កន្លែង ដែលផ្ដល់ជូនដល់ប្អូនៗនិស្សិតក្រីក្រទូទាំងប្រទេស ដែលអ្នកឧកញ៉ា ឡេង […]

ដំណឹងរីករាយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ១៥០នាក់ និងផ្ដល់ការងារជាមួយប្រាក់ខែពី 300$-4000$ ទៀត

Liny Chan September 21, 2021 21/09/2021

ប៉ុន្មាននាទីមុននេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនលោកថា លោកនិងចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមនឹងគ្នានោះដែរ លោកសូមផ្ដល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។ ជាមួយនិងការផ្ដល់អាហារូបករណ៍ ១៥០ កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនិងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី 300 ដុល្លារទៅ 4000 ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។ អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ា និងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។ នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់សិស្សានុសិស្សដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីប្រលងយកសញ្ញាប័ត្រមុនឈានដល់ ការទទួលយក អាហារូបករណ៍នេះ៕

ខ្មែរជួយខ្មែរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភទឹកប្រាក់ ៣០០លានរៀល និងសម្ភារជាច្រើនមុខដល់រដ្ឋបាលខេត្តចំនួន ៣

Liny Chan September 21, 2021 21/09/2021

ពាណិជ្ជករ និងជាសប្បុរសជនខ្មែរម្នាក់ បាននឹងកំពុងឆក់ទាញយកបេះដូងប្រជាពលរដ្ឋក្មេងចាស់នៅទូទាំងប្រទេសលាន់មាត់កោតសរសើរស្ងប់ស្ងែងដែលជានិច្ចកាលតែងតែបង្ហាញវត្តមានចេញមុខចុះជួយឧបត្ថម្ភទឹកប្រាក់ច្រើនជាង ១០លានដុល្លារអាមេរិក បូករួមនឹងគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ ពិសេសនោះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដូចជាការទិញវ៉ាក់សាំង និងមន្ទីរពេទ្យហ្លួងម៉ែជាដើម។ បើនិយាយត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បានធ្វើរឿងវ៉ាជាច្រើនជួយដល់ប្រជាកសិករអ្នកដាំដំណាំផ្លែមៀប៉ៃលិន ព្រមទាំងនាំអំណោយជាថវិកា និងសម្ភារៈមិនតិចនោះទេ។ ជាក់ស្តែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនដល់រដ្ឋបាលខេត្តចំនួន ៣ គឺ កំពត ត្បូងឃ្មុំ កំពង់ចាម ដែលមានទឹកប្រាក់ប្រមាណ ៣០០លានរៀល និងសម្ភារៈជាច្រើនមុខ។ នៅថ្ងៃទី១៧ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអំណោយជាទឹកប្រាក់ ១០០លានរៀល អង្ករ ២០តោន ម៉ាស់ចំនួន ១០០,០០០ម៉ាស់ និងអាល់កុលចំនួន ១,០០០លីត្រ ប្រគល់ជូនដល់លោក […]

បងស្រីអូន សរសើរបុគ្គលិក foodpanda ម្នាក់ទោះមានកាយសម្បទាមិនសូវល្អ តែស៊ូដើម្បីគ្រួសារ ហើយមិនចង់បានជំនួយនោះទេ

Khmerpress September 15, 2021 15/09/2021

អ្នកនាង នួន ស៊ុនារី ហៅបងស្រីអូន ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្មរៀម និងជាម្ចាស់ប្រេនផលិតផល Coosea បានបង្ហោះវិដេអូមួយខ្សែដោយធ្វើការសម្ភាសន៍បងប្រុសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន foodpanda ហើយមានកាយសម្បទាមិនសូវល្អ ដោយគាត់ក្រិនពីកំណើត។ ក្នុងវិដេអូសម្ភាសន៍នោះដែរ បងស្រីអូន បានកោតសរសើរយ៉ាងខ្លាំងចំពោះការតស៊ូរបស់បងប្រុសរូបនោះ ដោយសុខចិត្តប្រឹងរកលុយដោយខ្លួនឯង មិនចង់បានជំនួយនោះទេ។ ក្រៅពីនេះដែរម្ចាស់ប្រេនផលិតផល Coosea រូបនេះក៏បានសរសើរដល់ក្រុមហ៊ុនដឹកជញ្ជូន foodpanda ផងដែរ ដែលទទួលបុគ្គលិកជាអ្នកដឹកជញ្ជូនដោយមិនប្រកាន់ថាមានកាយសម្បទាបែបណានោះទេ។ បងស្រីអូនបានរៀបរាប់ថា៖ “គាត់ធ្វេីបានល្អបំផុត ខ្ញុំជឿបងប្អូនក៏សរសេីរគាត់ដូចខ្ញុំដែរ អាណិតក៏អាណិត សរសេីរក៏សរសេីរ”

អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បញ្ចេញសារមួយឃ្លា​ ក្រោយចុះផ្ទាល់ទាំងកន្លែងប្រមូលទិញមៀនប៉ៃលិន និងកន្លែងលក់ តាមបណ្ដាខេត្តនានា យ៉ាងសកម្ម

Liny Chan September 8, 2021 08/09/2021

តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំបានសហការជាមួយកងកម្លាំងអង្គរក្ស ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងកងកម្លាំងយោធភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនតាង៉ែនប៉ៃលិន បាត់ដំបង ខ្វះទីផ្សារដោយសារកូវីដ-១៩ ដោយបានប្រមូលទិញវគ្គទី២នេះក្នុងមួយថ្ងៃជិត ១០០ តោន។ នេះបើតាមការលើកឡើងលើទំព័រហ្វេសបុករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៨ ខែកញ្ញានេះ។ អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ថ្លែងថា៖ “បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា ដូច្នេះ កម្លាំងអង្គរក្សនិងកម្លាំងយោធភូមិភាគ៥ ចូលរួមជួយបេះ ជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន”។ បើតាមអ្នកឧកញ៉ា នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទាំងកសិករដែលលក់ផ្លែមៀនប៉ៃលិន បាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់បានសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។ អ្នកជំនួញមានបេះដូងមនុស្សធម៌រូបនេះ […]

មហាជនកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចុះប្រមូលទិញមៀនប៉ៃលិនដោយផ្ទាល់រាប់រយតោន ជួយដល់កសិករក្នុងខេត្តបាត់ដំបង

Liny Chan September 8, 2021 08/09/2021

អ្វីដែលរឹតតែធ្វើឲ្យមហាជនកោតសរសើរទៀតនោះ អ្នកឧកញ៉ា កាលពីថ្ងៃទី៦ ខែកញ្ញានេះ បានចុះចាត់ចែងដឹកនាំដោយផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្ត មានដូចជា កំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះ គឺដើម្បីជៀសវាង ផ្លែមៀនខូចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែមៀន របស់បងប្អូនប្រជាកសិករ ខេត្តប៉ៃលិន និង បាត់ដំបង ដែលកំពុងទុំ សស្រាក់សស្រាំប្រមូលផលនោះ។ អ្នកឧកញ៉ាមានប្រសាសន៍ថា “ខ្ញុំបាទសូមអរគុណ ទៅដល់សប្បុរសជនទាំងអស់ដែលបានជួយទិញផ្លែមៀនរបស់កសិករដែលកំពុងតែជួបវិបត្តិដោយសារកូវីដ-១៩ នេះបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិយើង”។ ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕ ដោយ៖ ឧកញ៉ា តម្រា

ក្បួនឡានផ្លែមៀនប៉ៃលិន ដឹកចេញពីបាត់ដំបងដែលនឹងនាំរសជាតិកសិផលខ្មែរជូនអ្នកខេត្តព្រះសីហនុភ្លក់ បានមកដល់ហើយ ខណៈពលរដ្ឋឈររង់ចាំត្រៀបត្រា

Liny Chan September 7, 2021 07/09/2021

នៅម៉ោងប្រមាណ ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។ បើតាមការអះអាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ ខេត្ត ព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង តម្លៃ 1900រៀល ទីតាំង ផ្សារហ្វូរិ ក្បែរវិមានឯករាជ្យ”។ ទទឹមគ្នានោះដែរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះទៅពិនិត្យមើលការចាត់ចែងលក់ជូនបងប្អូនផ្ទាល់តែម្ដង។ គ្រាន់តែមកដល់ភ្លាមប្រជាពលរដ្ឋក្នុងក្រុងកំពង់សោម បានមកចាំត្រៀបត្រា រង់ចាំទិញ ដោយទឹកមុខសប្បាយរីករាយជាខ្លាំង។ ការលក់ផ្លែមៀនតាង៉ែនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មិនមែនធ្វើការលក់តែ១ថ្ងៃឡើយ ពោលគឺលក់រហូតគ្រប់១០០០តោន ដែលអ្នកឧកញ៉ាបានសន្យាទិញពីប្រជាពលរដ្ឋ ខណៈដែលមកដល់ម៉ោងនេះក្រុម ការទើបតែប្រមូលទិញបានចន្លោះ២០០ទៅ៣០០តោនតែប៉ុណ្ណោះ ពោលតាមបណ្ដាខេត្តអាចបន្តលក់ចន្លោះ៧ថ្ងៃទៅ១០ថ្ងៃ តាមស្ថានភាពជាក់ស្ដែង។ យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តដោយផ្ទាល់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]